CamNews

តារា 

តួស្រីក្នុងបទ "ទេព អប្សរ" របស់លោក ហេង ពិទូ ចង់និយាយពីអារម្មណ៍ពិតឲ្យមហាជនបានដឹង!

ព័ត៌មានកំសាន្ត ៖ តួស្រីដែលសម្តែងក្នុងបទ "ទេព អប្សរ" របស់លោក ហេង ពិទូ ដែលជាតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា និងជាតារាដែលតែងបទចម្រៀងថ្មីៗ ដែលជាបទមិនចម្លងពីបរទេសថែមទៀតផង ។ 

កាលពីពេលថ្មីៗនេះ តួស្រីក្នុងបទ "ទេព អប្សរ" បានបង្ហោះ status មួយនៅលើបណ្តាញសង្គមហ៊្វេសប៊ុក ដែលមានឈ្មោះថា Pin Tepi បានឲ្យដឹងថា តារាស្រីរូបនេះបានលើកឡើងថា  "ចង់post statusមួយនិយាយពីអារម្មណ៏ពិតចេញមកអោយអស់ តែវាមិនអាច..."  ដោយយោងតាមការបង្ហោះនេះបានឲ្យដឹងថា តារាស្រីរូបនេះហាក់បីដូចជាមានរឿងអ្វីនៅក្នុងចិត្តដោយមិនអាចបង្ហាញឲ្យមហាជនបានឲ្យដឹង ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះមានឈ្មោះល្បីកាន់តែខ្លាំងៗឡើង ក្រោយថត MV បទ "ទេព អប្សរ" របស់លោក ហេង ពិទូ ហើយក៏ផ្ទុះការគាំទ្រកាន់តែខ្លាំងៗឡើង ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB