CamNews

ព័ត៌មានជាតិ 

កម្លាំងនគរបាលឃាត់ខ្លួន អតីតអភិបាលរងខេត្តបន្ទាយមានជ័យម្នាក់ ពីបទឆបោក

(បន្ទាយមានជ័យ)៖ ​នគរបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី១៦ ខែឧសភានេះ បានឃាត់ខ្លួនបុរសម្នាក់ តាមដីការរបស់សាលាដំបូងខេត្ត​ពីបទឆបោក​។

​កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួន លោក តួ ធានទី អតីតអភិបាលខេត្តបន្ទាយមានជ័យ និងជាអតីតជំនួយការឧបនាយករដ្ឋមន្ត្រីមួយរូប តាមដីការបស់តុលាកាខេត្តបន្ទាយមានជ័យ ពីបទឆបោក ដោយផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃបង្ហាញខ្លួននេះតទៅ៕​


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Bateay meanchey