CamNews

ព័ត៌មានជាតិ 

តូបលក់ដូរ ២០០តូប ក្នុងផ្សារកោះធំ ផ្ទះប្រជាពលរដ្ឋ៣ល្វែង អគ្គិភ័យលេប ត្របាក់អស់និង ៣ល្វែងទៀត ឆេះដំបូល

កណ្តាលៈ តូបលក់ដូរនៅក្នុងផ្សារកោះធំទាំងមូលចំនួន២០០តូប និងផ្ទះល្វែងប្រជាពលរដ្ឋដែល
សង់នៅក្បែរ ផ្សារនោះចំនួន៣ល្វែងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងផ្ទះ៣ល្វែងទៀតគ្រាន់
តែឆេះអស់ដំបូល។ក្នុង ហេតុការនោះប្រជាពលរដ្ឋសង្ស័យថា បណ្តាលមកពីទុស្សេខែ្សភ្លើង រីឯ
សមត្ថកិច្ចវិញសង្ស័យថា បណ្តាលមកពី ផ្ទុះហ្គាសដែលប្រជាពលរដ្ឋទុកចំហិនបបរឬក៏បាយដើម្បី
លក់ព្រឹកៗ ហើយនៅក្នុងផ្សារនោះយប់ ឡើងពុំមាន អាជីវកររស់នៅខាងក្នុងនោះឡើយ និងសន្តិ
សុខក៏គ្មានដែរ ។

ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យនោះនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១១
គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្តកណ្តាល៦គ្រឿង រថយន្តរាជ ធានី៤គ្រឿង និងរថយន្ត
អគ្គស្នងការដ្ឋាន នគរបាលជាតិ១គ្រឿង ដែលប្រើប្រាស់ទឹក អស់ចំនួន ២៥ជើង ដោយហេតុការ
នេះ កើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ នៅក្នុងផ្សារកោះធំ ស្រុក
កោះធំ ខេត្តកណ្តាល។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា តូបលក់ដូរនៅក្នុងផ្សារកោះធំ
នេះ គឺមានចំនួន ២០០តូប ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងតែម្តង ដែលនៅក្នុងនោះមាន
តូបធ្វើមាស មិនមានលក់មាស នោះទេ គឺមានតែសម្ភារៈធ្វើ ហើយនឹងតូបលក់ខោអាវ តូបលក់
ចាប់ហួយ គឺត្រូវឆេះខ្ទេចអស់តែម្តង មិនតែ ប៉ុណ្ណោះ ផ្ទះប្រជាពលរដ្ឋចំនួន៦ល្វែងក្បែរផ្សារនោះ
ក៏ត្រូវរងការឆាបឆេះផងដែរ ប៉ុន្តែ៣ល្វែងគ្រាន់តែឆេះដំបូល និង៣ល្វែងទៀតឆេះអស់ទាំងស្រុង
ហើយការឆាបឆេះនេះ កម្លាំងជំនាញប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន១១គ្រឿង។
លោកបានបន្ត ទៀតថា ការឆាបឆេះនេះ គឺចាប់តាំងពី ម៉ោង៣ទៀបភ្លឺរហូត ដល់ម៉ោង៥និង១៥
នាទីព្រឹកទើបគ្រប់គ្រងភ្លើងបាន ទាំងស្រុង ចំពោះការឆាបឆេះនេះយើង មិនអាចទាន់សន្និដ្ឋាន
ឲ្យបានច្បាស់លាស់បានថាបណ្តាលមកពីមូលហេតុ អ្វី នោះទេ គឺលោកកំពុងតែធ្វើការស្រាវជ្រាវ
បន្ត រកពីមូលហេតុការឆាបឆេះនេះ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារកោះធំនោះនិយាយថា ការឆាបឆេះនេះចាប់តាំងពីម៉ោងប្រ-
ហែលជាជិត៣ទៀបភ្លឺ រហូតដល់ភ្លឺទើបរលត់ទៅវិញ ប៉ុន្តែតូបនៅក្នុងផ្សារទាំងអស់មិនអាចជួយ
សង្គ្រោះ បានឡើយ គឺត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងតែម្តង ហើយមិនតែប៉ុណ្ណោះ ផ្ទះ
ប្រជាពលរដ្ឋ៦ល្វែងទៀត ក៏រងការឆាប ឆេះផងដែរ តែ៣ល្វែងគ្រាន់តែឆេះដំបូល អស់ដោយ
សារសមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យ ជួយសង្គ្រោះទាន់ ពេលវេលាកុំអីឆេះអស់ទាំងស្រុង
ហើយ ។ ប្រជាពលរដ្ឋបានបន្តទៀតថា ការឆាបឆេះទំនង ជាបណ្តាល មកពីទុស្សេ ខែ្សចរន្តអគ្គិ-
សនីហើយមើលទៅ ពីព្រោះបណ្តាញអគ្គិសនីនៅក្នុងផ្សារនេះ ពុំមានបច្ចេកទេសត្រឹម ត្រូវនោះ
ទេ គឺត ខ្វែងខ្វាត់ សូម្បីតែតូបលក់ដូរក៏គ្មានលក្ខណៈឲ្យត្រឹមត្រូវនោះដែរ ហើយម្យ៉ាងវិញទៀត
នៅ ជុំវិញផ្សារនេះពុំមាន ប្រព័ន្ធសង្គ្រោះអគ្គិភ័យបណ្តោះអាសន្ន ដូចជាប្រព័ន្ធទឹកជុំវិញផ្សារដែល
រដ្ឋាភិបាល បានណែនាំ នៅតាមបណ្តាផ្សារនីមួយៗត្រូវតែមាននោះទេ ដូច្នេះហើយការឆាបឆេះ
នេះបណ្តោយម៉ាសេរី ទំរាំរថយន្តពន្លត់ចុះមកដល់ឃើញថា ភ្លើងឆេះពេញអំណាចទៅហើយ ធ្វើ
ឲ្យពិបាកក្នុងការគ្រប់គ្រងភ្លើង។ ហើយចំពោះការខូចខាតនោះគឺអស់មិនតិច ម៉ឺនដុល្លារនោះទេ
ដូច្នេះនេះគឺជាគ្រោះមហន្តរាយ មួយដ៏ធំសម្រាប់អាជីវករនៅក្នុងផ្សារកោះធំ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ