ព័ត៌មានកំសាន្ត ៖ ស្នេហ៍ពិតប្រាកដជាមាន ទោះបីកំពស់និងអាយុមិនសុីគ្នា ប៉ុន្តែមនុស្ស ២ នាក់នៅតែអាចស្រលាញ់គ្នា ប្រសិនបើចិត្តរបស់មនុស្ស ២ ចង់រស់នៅជាមួយគ្នានិងកាន់ដៃគ្នាដើរទៅមុខ ។
បើងាកមកនិយាយអំពីជិវិតស្នេហារបស់តារាល្បីសាច់សខ្ចី និងកីឡាករជម្រើសជាតិ លោក Jay chanathip វិញ ហាក់ស្អិតបេះលែងចង់ចេញពីគ្នាហើយ ទោះបីអ្នកទាំង២ មានអាយុខុសដល់ទៅជាង ១០ ឆ្នាំ ឬ កំពស់មិនសូវជាសុីគ្នាក៏ដោយចុះ ប៉ុន្តែពួកគេនៅតែអាចស្រលាញ់គ្នាបាន ដូច្នេះហើយសរុបមកវិញ ស្នេហាគឺមិនមែនជាឧបសគ្គអ្វីនោះទេ ប្រសិនបើមនុស្ស ២ នាក់ដាក់ចិត្តស្រលាញ់គ្នាយ៉ាងពិតប្រាកដ ។
គួរបញ្ជាក់ឲ្យដឹងថា មិត្តស្រីរបស់កីឡាករជម្រើសជាតិ លោក Jay chanathip មានអាយុច្រើនជាងលោកដល់ទៅ ១៣ ឆ្នាំ ហើយក៏មានកំពស់ខ្ពស់ជាងលោកដែរ ប៉ុន្តែស្នេហ៍ពិតគឺបានធ្វើឲ្យអ្នកទាំង ២ មិនខ្វល់អំពីចំណុចទាំងអស់នេះឡើយ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG