CamNews

ព័ត៌មានជាតិ 

ក្មេងប្រុស អាយុ ១៤ឆ្នាំបាត់ម្នាក់ពីផ្ទះ ៥ថ្ងៃ ទើបប្រទះឃើញស្លាប់ នៅក្នុងស្រះទឹក ក្រោយរោង ម៉ាស៊ីន

បាត់ដំបងៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានបាត់ពីផ្ទះ៥ថ្ងៃ ពីថ្ងៃទី១៣ ដល់១៧ ខែកក្កដា ឆ្នាំ២០១៤ ទើបប្រទះឃើញស្លាប់ នៅក្នុងស្រះទឹក លាយអង្កាមក្រោយរោងម៉ាស៊ីនស្រូវមួយកន្លែង ស្ថិតក្នុងភូមិ ប៉ោយយង់ឃុំតាពូង ស្រុកថ្មគោល មន្រ្តីសមត្ថកិច្ចជំនាញ បច្ចេកទេស វិទ្យាសាស្រ្ត នគរបាលខេត្ត និង ស្រុកថ្មគោល បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នៅកន្លែងកើតហេតុនោះ មានឈ្មោះ ដន ដែន ភេទប្រុស អាយុ១៤ឆ្នាំ ជាក្មេងកំព្រាឪពុក-ម្តាយ រស់នៅ២នាក់ បងប្អូនជាមួយ ជីដូន (ជាមនុស្សវិកលចរិក) រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ។

បើតាមសាច់ញាតិបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានបាត់ចេញពីផ្ទះ កាលពីថ្ងៃទី១៣ មិនដឹងទៅ ទីណា រហូតដល់ថ្ងៃទី១៧ ខែកក្កដា (រយៈពេល៥ថ្ងៃ) ស្រាប់តែឮដំណឹងថា មានអ្នកថែសួន ប្រទះ ឃើញដេកស្លាប់ នៅក្នុងស្រះទឹកលាយអង្កាម ក្រោយរោងម៉ាស៊ីកិនស្រូវ មួយកន្លែង នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ដែលមានមេការឈ្មោះ សុខ ខេង ជាអ្នកគ្រប់គ្រងនៅទីនោះ ។ បន្ទាប់ពីមន្រ្តី ជំនាញបានត្រួតពិនិត្យសពហើយ បានប្រគល់សពជនរងគ្រោះ ឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ ៖​​ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news