ភ្នំពេញ ៖ អំពើប្លន់ មួយបានកើតឡើង ក្នុងទឹកដីខណ្ឌ៧មករា ដែលជនដៃដល់ មានគ្នា០៣នាក់
ប្លន់ យកម៉ូតូម៉ាកស្កុបពី មួយគ្រឿងពីជនរងគ្រោះ បានសម្រេច ។ ដែលហេតុការណ៍នេះ បាន
កើត ឡើងកាល ពីវេលាម៉ោង១២ និង១០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែកមរា ឆ្នាំ
២០១៣ នៅចំណុច មុខក្លោងទ្វារ ពហុកីឡាដ្ឋានអូឡាំពិក តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់
វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលត្រូវចោរ ប្លន់យកម៉ូតូម៉ាកស្កុបពី ពណ៌ស លាយផ្កាឈូក ស៊េរី២០១១ ពាក់ស្លាក
លេខ 1AT-3046 មានឈ្មោះ ច័ន្ទ លាំងឆាយ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជា អ្នកបើករថ
យន្ដមានទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ១៦Eo ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំ
ពេញ។ ចំណែកជនដៃដល់ មានគ្នា០៣នាក់ ទី១-ជ្រឹង ចាន់ណារៀម ភេទប្រុស អាយុ២០ឆ្នាំ ទី២
-ជ្រឹង ចាន់វល័ក្ខ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២ស្នាក់នៅ ផ្ទះភូមិទួលសង្កែ សង្កាត់ទួលសង្កែ
ខណ្ឌឫស្សីកែវនិងទី៣-ឈ្មោះ វឹង ធីតា ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅហាងហ្វូតូសប ក្បែរផ្សារ
ទួលសង្កែ មានទីលំនៅ ផ្ទះលេខ៦២ ផ្លូវលេខ៩០១ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំ
ពេញ ។
តាមព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ មានគ្នា០៦នាក់ ជិះម៉ូតូ០៣គ្រឿង ម៉ាក
ឃ្លីក អេសអិល និងម៉ូតូម៉ាកស្កុបពី ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើត ហេតុស្រាប់
តែ ក្រុមជនដៃ ដល់ ជិះម៉ូតូមកពីក្រោយហើយយកមួក សុវត្ថិភាពវាយក្បាល ជនរងគ្រោះដែលជិះ
ម៉ូតូ ស្កុបពីបណ្ដាលឲ្យ ដួល ម៉ូតូ ហើយពួកគេបានចុះ មកដណ្ដើមម៉ូតូយកទៅ បាត់។
ក្រោយកើតហេតុក្រុមជនរងគ្រោះ បានស្គាល់អត្ដសញ្ញាណ របស់ជនដៃដល់ក៏បានរាយការណ៍ឲ្យ
សមត្ថកិច្ច នគរបាលប៉ុស្ដិ៍វាលវង់ ក្របួចបានទាំង០៣នាក់តែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង កំពុងឃុំខ្លួននៅអធិការដ្ឋាន ខណ្ឌ៧មករា ដើម្បី
កសាង សំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល