CamNews

តារា 

Ellie Goulding មានគូដណ្តឹងអាយុក្មេងជាងហើយ ថែមទាំងប្រវត្តិមិនធម្មតាទៀត!!

ថ្មីៗនេះ នាង Ellie Goulding បានប្រកាសជាសាធារណៈថា ខ្លួនបានភ្ជាប់ពាក្យជាមួយនិងបុរសវ័យក្មេងម្នាក់ឈ្មោះថា Caspar ដែលមានអាយុតិចជាងនាងដល់ទៅ ៥ ឆ្នាំឯណោះ ។ 

លោក Caspar Jopling ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញរូបសង្ហាម្នាក់ ដែលមានតួនាទីជាអ្នកអភិវឌ្ឍន៍យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនមួយនៅក្នុងទីក្រុងញ៉ូវយ៉ក ។ កំលោះវ័យ ២៦ ឆ្នាំរូបនេះបានរៀបចប់ពីសកលវិទ្យាល័យ Eton College ដែលជាសកលវិទ្យាល័យមួយ ដែលព្រះអង្គម្ចាស់ Prince Harry និង William បានរៀនចប់ ។ នេះបើយោងតាមទស្សនាវដ្តី W ។ គូដណ្តឹងរបស់ម្ចាស់បទ "Love me like you do" រូបនេះ ថែមទាំងត្រូវបានគេស្គាល់ថា ជាចៅរបស់អ្នកល្បីឈ្មោះម្នាក់ខាងគំនូរ ឈ្មោះថា Jay Jopling ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14