ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងនិងជាតារាកំប្លែង លោក Jack Fan Chan បានបង្ហោះរូបថតរបស់លោកកាលពីកុមារភាព នៅក្នុងថ្ងៃទិវាកុមារអន្តរជាតិនៅឯប្រទេសថៃឃើញថា អាក្រក់គួរឲ្យកត់សម្គាល់ខ្លាំងណាស់ ។
ប្រភពច្បាស់លាស់ពីប្រទេសថៃបានចងក្រងរូបថត កាលពីកុមារភាពរបស់ លោក Jack Fan Chan រហូតមកទល់ពេលបច្ចុប្បន្ន ថែមទាំងមានក្រុមអ្នកគាំទ្រជាច្រើននាំគ្នាធ្វើការចែករំលែកស្ទើរគ្រប់ៗគ្នា ហើយនិយាយទៀតថា កាលពីក្មេងឡើងអាក្រក់ ដល់ពេលឥលូវសង្ហាអស់ទាស់ ធ្វើឲ្យមិត្តនារីលង់ស្នេហ៍តែម្តង ។
គួរបញ្ជាក់ឲ្យដឹងថា ដោយសារតែរងនូវការរិះគន់ច្រើនពេកបានធ្វើឲ្យ តារាកំប្លែងលោក Jack Fan Chan សម្រេចចិត្តទៅសម្រក់ទម្ងន់ដើម្បីបានរូបរាងសង្ហាដូចសព្វថ្ងៃនេះ ។ តោះទៅទស្សនារូបថតរបស់តារាថៃរូបនេះកាលពីកុមារភាពនិងពេលបច្ចុប្បន្ន ចង់ដឹងថាខុសគ្នាដល់កំរិត ទៅទស្សនាជាមួយ Camnews ទាំងអស់គ្នា ៕
-ចុចអាន ៖ សាកសមជាសេដ្ឋីមែន! ឃើញមង្គលការលើកទីពីរ របស់តារាថៃមួយនេះនិងស្វាមីសេដ្ឋី បានញាក់សាច់!
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook