CamNews

តារា 

Punjan Prama សារភាពត្រង់ៗថា ចាប់អារម្មណ៍តារាស្រីម្នាក់ ប៉ុន្តែអត់ហ៊ានតាមញ៉ែ

ថៃ ៖​ លោក Panjun Prama បានសារភាពត្រង់ៗថា ខ្លួនបានបែកគ្នាជាមួយនិងអតីតគូស្នេហ៍អស់រយៈពេល ៤ ខែមកហើយ ។ នេះបើយោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតនៅក្នុងស្រុក ។ 

តារាសម្តែងរូបនេះនិយាយទៀតថា រវាងគាត់និងអតីតសង្សារអាចធ្វើជាមិត្តនឹងគ្នា ហើយនិយាយគ្នាធម្មតា ទោះបីជាអ្នកទាំងពីរបែកគ្នាក៏ដោយចុះ ។ ចំពោះការបែកគ្នានេះ តួប្រុសក្នុងរឿង "បុព្វេសន្និវាស" មិនអាចប្រាប់ពីមូលហេតុដែលចែកផ្លូវគ្នាបានទេ ប៉ុន្តែលោកនៅតែបញ្ជាក់ថា មិនមែនមកពីជនទីបីនោះទេ ។ 

សម្រាប់តារាសម្តែងស្រី នាង Thisa Varitthisa លោក Panjun Prama បាននិយាយថា នាងគឺជាតារាស្រីម្នាក់ដែលលោកពេញចិត្ត​និងមានអារ​ម្មណ៍ជាមួយតារាស្រីរូបនេះ បន្ទាប់ពីបែកគ្នាជាមួយសង្សារចាស់ ។ 

Punjan Prama សារភាពត្រង់ៗទៀតថាចាប់អារម្មណ៍តារាស្រីម្នាក់នោះ ប៉ុន្តែអត់ហ៊ានតាមញ៉ែ ព្រោះមិនដឹងថា ត្រូវចាប់ផ្តើមពីចំណុចណាទៅនោះទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate