ពោធិ៍សាត់ ៖ កូនប្រុសអកត្ដញ្ញូ បាន សងគុណឪពុករបស់ខ្លួន ដែលខំចិញ្ចឹមបីបាច់ តាំងតូចក្រូច
ឆ្មារ នឹងវែកឆា ចំនួន ៣វែកឆា វាយចំក្បាល បណ្ដាលឱ្យហូរឈាមរងរបួស ធ្ងន់ ។
ករណីកូនអកត្ដញ្ញូចុះនរក ១៩ជាន់វាយ ក្បាលឪពុកនឹងវែកឆា បណ្ដាលឱ្យរងរបួស ធ្ងន់ខាងលើ
នេះ បានកើតឡើង កាលពី វេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣
ស្ថិតនៅសង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា កូន ប្រុសវាយក្បាលឪពុកនឹងវែកឆា ដែលត្រូវ ចាប់ខ្លួនខាងលើ
នេះ ឈ្មោះ ម៉ម វាសនា ហៅ អាខ្លី អាយុ ២៨ឆ្នាំ រីឯឪពុកជាជនរង គ្រោះឈ្មោះ ម៉ម យុន អាយុជិត
៧០ឆ្នាំ។ បើតាមសមត្ថកិច្ច ជនបង្កជាកូនធ្លាប់ជាប់ ពន្ធនាគារ ហើយធ្លាប់វាយឪពុកប៉ុន្មានដង មក
ហើយ ឥឡូវចូលគុកវិញ ដោយសារ វាយក្បាលឪពុកខ្លួនឯងនេះ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល