ព័ត៌មានជាតិ ៖ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កាលបើលោកអ្នក ហៅទូរស័ព្ទចេញទៅនរណា ម្នាក់ហើយនោះ ច្បាស់ណាស់ប្រាកដជាបានឮខ្សែអាថ៍សម្លេង "មីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន និងមិនមែនជារបស់រដ្ឋទេ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាកុំយល់ច្រឡំ" ដែលនេះគឺជា ចំណាត់ការថ្មី ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា ក្នុងការបជ្រាប ការយល់ដឹងឲ្យកាន់តែច្បាស់ ពីស្ថាប័ន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឲ្យបានទៅដល់គ្រប់បងប្អូនប្រជា ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
យ៉ាងណាមិញ រយៈពេលមិនដល់ ២៤ម៉ោងមុននេះ ពោលត្រឹមតែ ១០ម៉ោងកន្លងទៅ បើយោងតាម Page ផ្លូវការ និយ័តករទូរគមនាគមន៍កម្ពុជា - TRC គូសបញ្ជាក់ក្តែងៗតាមរយៈការបង្ហោះសេចក្តីប្រកាស ២សន្លឹក អមជាមួយនឹង អត្ថន័យជារួមឲ្យដឹងថា និយ័តករទូរគមនាគមន៍កម្ពុជា៖ ដោយពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋ និង សាធារណៈជនទាំងអស់ បានយល់ជ្រួតជ្រាបច្បាស់លាស់នូវខ្លឹមសារថា «មីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន និងមិនមែនជារបស់រដ្ឋទេ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាកុំយល់ច្រឡំ» តាមរយះការដាក់បញ្ចូលសំឡេងរោទ៍តាមទូរស័ព្ទចល័តក្នុងរយៈពេល ០១ខែ កន្លងមក និង ទទួលបានអនុសាសន៍ណែនាំពីប្រមុខរាជរដ្ឋាភិបាល និយ័តករទូរគមនាគមន៍កម្ពុជា សូមធ្វើការណែនាំជូនដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំង ០៦ ធ្វើការបញ្ឈប់ការដាក់សំឡេងរោទ៍នេះចេញពីទូរស័ព្ទរបស់អតិថិជន ឬ អ្នកប្រើប្រាស់សេវារបស់ខ្លួន ចាប់ពីថ្ងៃទី២០ខែមីនាឆ្នាំ២០១៧ តទៅ។ និយ័តករទូរគមនាគមន៍កម្ពុជា សូមវាយតម្លៃខ្ពស់ដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំង ០៦ ដែលបានខិតខំសហការអនុវត្តកិច្ចការនេះជាមួយរាជរដ្ឋាភិបាល ទទួលបានលទ្ធផលល្អ!
តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោស ឧក្រិដ្ឋជន Dominic Ongwen អតីតមេបញ្ជាការកងទ័ពនៃក្រុមឧទ្ទាមអាហ្រ្វិក......
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
ខាងក្រោមនេះ គឺជាតារាស្រីថៃ ៣ រូប ដែលគេដាក់រហស្សនាមឱ្យថា រាជនី........
ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ........
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........
កញ្ញា Pim Pimprapa និយាយអំពីតារារៀមច្បងរបស់នាង គឺតារាប្រុស Boy Pakorn នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកកាសែត......
ជម្រើសក្នុងការទូទាត់ ដោយប្រើបច្ចេកវិទ្យា ប៉ះដើម្បីបង់ប្រាក់ ‘tap to pay’ បានកើនឡើង ក្នុងចំណោមអតិថិជន និងបណ្តាម្ចាស់អាជីវកម្ម នៅអំឡុងពេលមានជំងឺរាតត្បាត............
រឿងរ៉ូមែនទិកសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ពីប្រទេសចិនវិញម្តងរឿង "អូននៅស្នេហ៍បងដូចថ្ងៃមុនទេ" ឬ "I Remember" ជារឿង........
ថ្ងៃឈប់សម្រាកខាងមុខនេះ សូមអញ្ជើញមកសើចសប្បាយជាមួយនឹងរឿង "សង្សារខ្ញុំមនុស្សយន្ត........