CamNews

ព័ត៌មានជាតិ 

មកដល់ថ្ងៃនេះ កម្ពុជាគ្មានទេ វីរុសអេបូឡា

ភ្នំពេញ៖ ខណៈដែល ពិភពលោក កំពុងបារម្ភពីស្ថានភាព ជំងឺអេបូឡា ដែលបានសម្លាប់មនុស្ស ជិត៥ម៉ឺននាក់ និងមានមនុស្សជិត ១ម៉ឺននាក់កំពុងផ្ទុក វីរុសនេះ សម្រាប់ប្រទេសកម្ពុជា ត្រូវបាន អ្នកជំនាញបញ្ជាក់ថា មកដល់ ថ្ងៃនេះ គ្មានទេ វីរុសអេបូឡានៅកម្ពុជា។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានការពារជំងឺឆ្លង នៃក្រសួងសុខាភិបាល ថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០១៤នេះថា " យើងត្រៀមជានិច្ចទាំងខាងព្រំដែន និងបន្ទប់ពិសោធន៍ រួមជាមួយក្រុមសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាល ព្រោះយើងធ្លាប់មានបទពិសោធន៍ រួចហើយក្នុងការទប់ស្កាត់ជំងឺរាតត្បាតជាច្រើនដូចជា ផ្ដាសាយបក្សីជាដើម ដែលជាប្រភេទជំងឺឆ្លង។ ហើយមក ដល់ថ្ងៃនេះ គ្មានអ្វីគួរឲ្យគត់សម្គាល់ទេសម្រាប់ប្រទេសកម្ពុជា"។

សូមបញ្ជាក់ថា ប្រទេសជាច្រើនក្នុងពិភពលោកនាពេលបច្ចុប្បន្ន កំពុងព្រួយបារម្ភយ៉ាងខ្លាំង ពីស្ថានភាពវិវត្តន៍នៃ ជំងឺឆ្លងអេបូឡា។ ក្នុងនោះជំងឺអេបូឡា ដែលបានសម្លាប់មនុស្សជិត៥ម៉ឺន នាក់ និងមានមនុស្សជិត១ ម៉ឺននាក់កំពុង ផ្ទុកវីរុសអេបូឡានេះ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល

 


Tags: social News Cambodia PPEbola