CamNews

ព័ត៌មានជាតិ 

ក្រដាស១០០០រៀល ថ្មីចេញចរាចរជា ផ្លូវការនៅលើទីផ្សារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យចេញ ផ្សាយធ្វើចរាចរនឹង ប្រើប្រាស់ប្រភេទ
ក្រដាសប្រាក់ ១០០០រៀល ថ្មី ដែលមានរូបព្រះបរមរតនកោដ្ឋ នៃព្រះមហាវីរក្សត្រ ព្រះបាទ
សម្តេចព្រះ នរោត្តម សីហនុ ។

យោងតាមសេចក្តីប្រកាសស្តីពីលក្ខណៈសំគាល់នៃធនបត្រ «ព្រះបរមរតនកោដ្ឋ» ប្រភេទ១០០០
រៀល ដែលចុះ ហត្ថលេខា ដោយទេសាភិបាល ធនាគារជាតិលោក ជា ចាន់តូ កាលពីថ្ងៃទី២៩
ខែមករា ឆ្នាំ២០១៣ បានបង្ហាញ ពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់ ១០០០រៀលថ្មី ដូចខាង
ក្រោម ៖

ក.លក្ខណៈទូទៅ
-ទំហំធនប័ត្រ ៖ បណ្តោយ១៤៥មិល្លីម៉ែត្រ និងទទឹង៦៨មិល្លីម៉ែត្រ
-ពណ៌ចម្បង គឺពណ៌ស៊ីជម្ពូ និងពណ៌ខៀវ ។

ខ.ផ្ទៃខាងមុខ
-ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍នៃព្រះបរមរតនកោដ្ឋ មើលពី
មុខបញ្ឆិតចំហៀងខាងឆ្វេង និងមានចារឹកអក្សរ «ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ
(ព.ស២៤៦៦-ព.ស២៥៥៦)» នៅពីក្រោម រីឯខាងឆ្វេងមានលេខ «១០០០» នៅពីលើគេបន្ទាប់មក
គឺជាហត្ថលេខា របស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបភាព ព្រះសង្ហារនៃព្រះរាជា ណា
ចក្រកម្ពុជា នៅខាងក្រោមមានលេខ-មាលា បោះពុម្ពដោយទឹកខ្មៅ ពណ៌ខ្មៅ រូបចម្លាក់នាគ ក្បាល
៧ និងអក្សរ «មួយពាន់រៀល» ព្រមទាំងអក្សរ «អ្នកក្លែងក្រដាសប្រាក់ នឹងត្រូវ ផ្តន្ទាទោស តាម
ច្បាប់» នៅគែម ខាងក្រោមនោះ។
-ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ«ធនាគារជាតិនៃកម្ពុជា» ព្រមទាំងលេខ-មាលាដែលត្រូវបាន បោះ
ពុម្ពដោយទឹក ខ្មៅ ពណ៌ក្រហម នៅពីក្រោមនោះ និងជ្រុងក្រោមមាន លេខ «១០០០» ព្រមទាំង
លេខ «1000» នៅពីក្រោម នោះ ។
-ផ្នែកខាងឆ្វេង មានលេខ«1000»ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពព្រាលៗ
នៃក្បាច់លំអ ក្លាយពីក្បាច់អង្គរក្នុងទម្រង់ផ្កាច័ន ដែលមានបណ្តូលធំ ត្រូវបានបោះពុម្ពកាត់ ទទឹង
ក្រដាសប្រាក់ និងជ្រុងក្រោម មានគំនូស បន្ទាត់ខ្លីៗជាច្រើន ដែលត្រូវបាន ផ្គុំឡើងដោយលេខ
«១០០០» ដ៏តូចល្អិត ។

គ.ផ្ទៃខាងខ្នង
-ផ្នែកកណ្តាល នៃធនប័ត្រត្រូវបានរំលេចឡើងនូវរូបភាព ព្រះទីនាំងសុវណ្ណ ហង្សក្នុងពិធីដង្ហែ ព្រះ
បរមសព ពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ មកដល់មុខព្រះបរមរាជវាំង ព្រមទាំងរូបភាព ប្រា
សាទទេវាវិនិច្ឆ័យ និង មានអក្សរ«មួយពាន់រៀល» នៅពីក្រោមនោះ ។
-ផ្នែកខាងស្តាំ ជ្រុងលើមានលេខ«1000»ដែលត្រូវបាន បោះពុម្ពតាមបន្ទាត់បញ្ឈរចំ កណ្តាលមាន
រូបភាពក្បាច់ លំអ និងនៅជ្រុងក្រោមមានលេខ «១០០០» ។
-ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ«ធនាគារជាតិនៃកម្ពុជា» ចំកណ្តាលមានអក្សរ «សូមថ្វាយ ព្រះរាជ
កុសល ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមទ្រង់យាងបដិសន្ធិ ក្នុងព្រះបរមសុគតិភព» និងនៅ
ជ្រុងក្រោម មានលេខ «១០០០» ព្រមទាំងលេខ«២០១២» ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ