(ជប៉ុន)៖ តារាស្រីវ័យក្មេងជនជាតិជប៉ុនម្នាក់ឈ្មោះ Mayu Tomita អាយុ២០ឆ្នាំ ត្រូវរងគ្រោះរហូតបាត់បង់ជីវិត ដោយស្មានមិនដល់ ខណៈដែលនាងកំពុង ឈររង់ចាំឡើងច្រៀង លើឆាកតន្ត្រីដ៏តូចមួយ នៅទីក្រុងតូក្យូ។
ជនសង្ស័យមានអាយុ២៧ឆ្នាំ ឈ្មោះ Tomohiro Iwazaki ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗដែរ បន្ទាប់ពីគេចាក់នារីរងគ្រោះ ជាច្រើនកាំបិតចំកញ្ចឹងក និងដើមទ្រូង ដោយបន្សល់ទុកនូវកាំបិតប្រឡាក់សុទ្ធតែ ឈាម។ Tomita ជាតារាចម្រៀង និងជាតារាសម្តែងម្នាក់ ដែលនាងព្យាយាមរកប្រាក់កម្រៃ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ ហើយមុនរងគ្រោះ នាងក៏ធ្លាប់ប្តឹងប៉ូលិសពីរឿងនេះដែរ ព្រោះជនសង្ស័យធ្លាប់ផ្ញើសារ មកគំរាមនាងជាច្រើនដង។
ក្រោយត្រូវចាប់ខ្លួន Iwazaki សារភាពថា គេសម្លាប់តារាស្រី រូបនេះ ព្រោះតែខឹងនាងប្រគល់កាដូ ដែលគេខំទិញឲ្យត្រឡប់មកវិញ ទើបថ្ងៃមួយខ្លួនដឹងថា នាងនឹងត្រូវឡើងច្រៀង នៅឆាកតន្ត្រីដែលជាកន្លែងកើតហេតុនោះ ក៏ទៅរង់ចាំ ហើយឱកាសល្អក៏ទាញកាំបិត មកចាក់សម្លាប់ Tomita ចោលតែម្តង៕