CamNews

តន្រ្តី 

Cheryl Cole "Screw You" បទចម្រៀងថ្មី ដែលមិនចេញលក់នៅ US

Cheryl Cole មើលទៅប្រហែលជាមិនអាចយកឈ្នះ Adele បាននោះទេ។ នាងបានព្យាយាមទាក់
ទាញទឹកចិត្តប្រិយមិត្តនៅសហរដ្ឋដើម្បីអោយនាងមានឈ្មោះជាតារាចម្រៀងអង់គ្លេសដែលបាន
នាំចេញអាល់ប៊ុមទៅកាន់សហរដ្ឋច្រើនជាងគេ។

ប៉ុន្តែសម្រាប់អាល់ប៊ុម A Mollion Lights របស់នាងមិនបានចេញលក់នៅសហរដ្ឋនោះទេព្រោះតែ
គ្មានការ Pre Order ទុកជាមុនដែលនេះជាសញ្ញាថាគ្មាននរណាម្នាក់នៅសហរដ្ឋអាមេរិកមាន
ចំណាប់អារម្មណ៍មកលើ Cheryl នោះទេ។ នាងបានប្រាប់កាន់ Daily Star Suday ថានាងពិតជា
មានការអាក់អន់ចិត្តមែនតែក៏មិនជាអ្វីនោះដែរព្រោះនាងក៏ត្រូវបានចាកចេញពីគណៈកម្មការកម្ម
វិធី X Factor ដោយធ្វើការបាន ៣ អាទិត្យប៉ុណ្ណោះ។

តែទោះជាយ៉ាងណានាងក៏នៅតែមានប្រជាប្រិយភាពក្នុងស្រុកដដែល។ ហើយកាលពីពេលថ្មីៗ
នេះតារាវ័យ ២៨ ឆ្នាំរូបនេះទើបនឹងបានចេញបទចម្រៀងទោលមួយបទផងដែរដែលមានចំណង
ជើងថា Screw You ដែលមើលទៅទំនងជាជេរដល់ប្រិយមិត្តនៅសហរដ្ឋផងដែលមិនគាំទ្រខ្លូន
នេះបើតាមមាតិរបស់អ្នកប្រើប្រាស់ Internet ភាគច្រើន។ ហើយចំពោះវីដេអូបទចម្រៀងនេះថែម
ទាំងបានបិតដោយ Youtube Privacy មិនអោយមាននៅសហរដ្ឋអាមរិកទៀតផង។

ដោយ៖ នីតា
ប្រភពពី៖ idolator