បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ចេញពីបុណ្យ បញ្ចុះសីមា ជាមួយមិត្តភ័ក្តិ បានបើករថយន្ត
ដូច ហោះ តាមដងផ្លូវ ឆ្លងកាត់ មុខផ្ទះប្រជាពលរដ្ឋ មួយកន្លែង ដែលមានអ្នកភូមិមួយក្រុម បាន
អង្គុយ ជុំគ្នាផឹកស៊ី ហើយបានស្រែកខ្លាំងៗថា អាណាបើករថយន្ត អីក៏ឈ្លើយម៉្លេះ ដោយសារតែ
ពាក្យ មួយម៉ាត់នេះ បានធ្វើឲ្យ ក្រុមអ្នកជិះរថយន្ត និងក្រុមអ្នកផឹក ឈ្លោះគ្នា បែកផ្សែង ហើយ
វាយគ្នារហូតដល់បែកក្បាលចូលពេទ្យទាំងយប់ អ្នកខ្លះ ត្រូវអ.ហ ក្រុងប៉ោយប៉ែតចាប់ញាត់ទ្រុង
និងបញ្ជូន ទៅ តុលាការ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ។
លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងសមត្ថ-
កិច្ច របស់លោក ចាប់ខ្លួនមានឈ្មោះ គឹម រិទ្ធ ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ
៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះ មានឈ្មោះ ដូង
គឹមហាក់ ហៅ ម៉ៅ អាយុ ២៣ ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ជាមួយជនសង្ស័យ ។
លោកបាន ឲ្យដឹងបន្តទៀតថា មុនធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ គឹម រិទ្ធ នេះ កាលពីថ្ងៃទី៨
ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ២ និង៣០នាទីរសៀល ពេលជិះ រថយន្ត ត្រឡប់មកពីធ្វើបុណ្យ
បញ្ចុះ សីមា ក្នុងល្បឿនលឿន នៅមុខផ្ទះអ្នកភូមិ ដែលគេកំពុងមានពិធី ជប់លៀង ត្រូវអ្នកក្នុងពិធី
នេះ មានម្នាក់ឈ្មោះ ដួង គឹមហាក់ ដែលជាជនរងគ្រោះ សែ្រកសួរ (អាណាគេ ស្អីក៏បើករថយន្ត
ឈ្លើយម៉្លេះ ) ភ្លាមនោះ ជនសង្ស័យ ក៏បានបើករថយន្ត ត្រឡប់ក្រោយ និងលើកគ្នា ទៅវាយជន
រងគ្រោះមួយសោររថយន្ត រហូតបែកក្បាល និងត្រូវបានគេបញ្ជូន ទៅកាន់សង្គ្រោះនៅមន្ទីរពេទ្យ
ទាំងយប់។ ជន សង្ស័យ ត្រូវបានកម្លាំងអ.ហ ធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីទទួលបាន
ពាក្យបណ្តឹង របស់ ជនរងគ្រោះ។
ក្រោយសួរនាំ ជនសង្ស័យ ត្រូវបានបញ្ជូន ទៅទីបញ្ជាការ អ.ហខេត្ត ចាត់ការបន្តតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល