CamNews

តារា 

អារម្មណ៍បាត់បង់ឪពុក! ហេតុតែនឹកឪពុកពេក កូនស្រីលោក Por thrisadee ស្រាប់តែ....

ព័ត៌មានកំសាន្ត ៖ រឿងដ៏សែនសង្វែករបស់ក្មេងស្រីតូចម្នាក់ដែលបានបាត់បង់ឪពុក ខណៈពេលដែលខ្លួនមិនទាន់ធំដឹងក្តីអ្វីទាំងអស់ ។អារម្មណ៍បាត់បង់ឪពុករបស់នាង Jasmine បានជំរុញទឹកចិត្តរបស់កូនស្រីលោក Por thrisadee យករូបថតឪពុករបស់នាងមកថើប ហើយអោបជាប់មិនព្រមលែងទាល់តែសោះ ។ 

កាលពីថ្ងៃទី ១៩ ខែមករានេះ មានក្រុមអ្នកគាំទ្រនិងក្រុមគ្រួសារអ្នកស្រី Da ដែលភរិយារបស់លោក Por thrisadee បាននាំគ្នាទៅគោរពថ្នូររបស់អតីតតារាសម្តែងថៃដែលបានបាត់បង់ជីវិតទៅ ។ គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងនោះគឺមានរបស់របបជាច្រើនសម្រាប់រៀបចំសម្រាប់គោរពវិញ្ញាណកន្ធ ព្រមទាំងរូបថតផងដែរ ទើបកូនស្រីលោក Por thrisadee ក៏ចាប់អោបរូបថតឪពុករបស់នាងដោយក្តីនឹករលឹកជាខ្លាំង ។ 

កុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនសន្លឹករបស់ក្រុមអ្នកគាំទ្ររបស់ លោក Por thrisadee និងក្រុមគ្រួសារក្នុងថ្ងៃគោរពថ្នូររបស់អតីតតារាសម្តែងថៃនេះនៅខាងក្រោមទាំងអស់គ្នា​ ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook