CamNews

ព័ត៌មានជាតិ 

លោក ខៀវ កាញារីទ្ធ និមន្តព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលឱ្យសត្វឆ្កែ ឈ្មោះSandoz

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងការសោកស្តាយចំពោះការបាត់បង់ សត្វឆ្កែមួយឈ្មោះ Sandoz ដែលបានរួមរស់ជាមួយគ្រួសាររបស់លោក អស់រយៈពេល១៩ឆ្នាំ។ លោករដ្ឋមន្រ្តី បានសម្រេចនិមន្តព្រះសង្ឃ សូត្រមន្តធ្វើបុណ្យឱ្យសត្វឆ្កែនោះ តាមប្រពៃណីខ្មែរ ហើយលោកបួងសួងឱ្យ Sandoz កើតមកជាតិក្រោយក្លាយជាកូនខ្មែរដ៏ល្អម្នាក់។

នៅលើបណ្តាញសង្គម Facebook លោក ខៀវ កាញារីទ្ធ បានសរសេរថា «យើងទាំងអស់គ្នាពិតជាស្រឡាញ់ ហើយក៏មានការសោកស្ដាយយ៉ាងខ្លាំង»។

លោកថែមទាំងសរសេរយ៉ាងដូច្នេះទៀតថា « You're part of our family, Sandoz. Rest In Peace. Next time reborn as a good Khmer son. We all love you ដែលមានន័យថា អ្នកគឺជាផ្នែកមួយនៃគ្រួសាររបស់យើង សាន់ដូស៍ សូមទៅកាន់សុគតិភព ! ជាតិក្រោយសូមកើតជាកូនខ្មែរដ៏ល្អម្នាក់។ ពួកយើងស្រឡាញ់អ្នក»៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh