CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ផឹក ថ្នាំហើយ រត់ទៅចងកសម្លាប់ ខ្លួន សង្ស័យមាន វិបត្តិផ្លូវចិត្ត

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញ យកខ្សែអង្រឹង ចងកភ្ជាប់ទៅ នឹងក្រវិលដែកពិតាន
ឡៅតឿដាច់ខ្យល់ ស្លាប់ភ្លាមៗ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងក្រុមគ្រួសារ ហើយ
បានប្តឹងនគរបាល មូលដ្ឋានឲ្យ ចុះទៅពិនិត្យ សាក សពឃើញថា ជនរងគ្រោះមិនត្រឹមតែ ចង ក
សម្លាប់ខ្លួន គឺថែមទាំងផឹកថ្នាំពុល បន្ថែមទៀត ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង៩
និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាតកកាប ខណ្ឌពោធិ៍
សែនជ័យ រាជធានីភ្នំពេញ។

តាមសាច់ញាតិ របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពៅ ផល្លា ភេទប្រុស
អាយុជាង៤០ឆ្នាំ មានមុខរបរជាមន្ត្រីយោធា នៅខេត្តកំពង់ស្ពឺ និងជួលធុងបាស់ ស្នាក់នៅផ្ទះជួល
ក្នុងភូមិ សង្កាត់កើតហេតុខាងលើ  និងមានប្រពន្ធ ឈ្មោះ យ៉ាត ពិសី អាយុ៤០ឆ្នាំជាងដែរ ជាមេផ្ទះ
រស់នៅជាមួយគ្នា។

ប្រពន្ធជនរងគ្រោះបាន ប្រាប់នគរបាលឲ្យ ដឹងដែរថា មុនពេលកើតហេតុប៉ុន្មានថ្ងៃ មកហើយជនរង
គ្រោះចេះតែនិយាយ ពីបញ្ហាចង់សម្លាប់ខ្លួន ហើយនៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះ បានសុំម៉ូតូពី
ប្រពន្ធ ដើម្បីទៅធ្វើអត្តឃាតឲ្យឆ្ងាយ ពីផ្ទះ ប៉ុន្តែប្រពន្ធមិនឲ្យ លុះដល់ពេលកើត ហេតុជនរងគ្រោះ
បានទៅទិញថ្នាំ ដើម្បីផឹកសម្លាប់ខ្លួន ហើយក្រុមគ្រួសារ បានឃើញទាន់រួច ក៏ដណ្តើមយកទៅបោះ
ចោល ពេលនោះជនរងគ្រោះក៏ដើរទៅទិញថ្នាំម្តងទៀត មកដល់ផ្ទះត្រូវ ក្រុមគ្រួសារ ដណ្តើមយក
ទៅបោះចោលនៅលើទូរ ហើយក៏បាននាំគ្នា ចេញមកខាងក្រៅ ផ្ទះអង្គុយលេងបានបន្តិច ស្រាប់តែ
ឃើញអ្នកជិតខាងដើរ ចូលទៅមើល ហើយពេលនោះសង្ស័យ ក៏បានស្ទុះទៅមើលឃើញថា ជន
រងគ្រោះចងក និងផឹកថ្នាំស្លាប់បាត់ទៅហើយ។

អ្នកជិតខាងបាននិយាយថា ក្រុមគ្រួសាររបស់គាត់តែងតែ មានទំនាស់ពាក្យសំដីជារឿយៗ ហើយ
ជនរងគ្រោះចេះ តែចង់ សម្លាប់ខ្លួន លុះមុនពេល កើតហេតុជនរងគ្រោះ មានទឹកមុខខ្មៅរលខុស
ប្លែកពីធម្មតា ហាក់បីដូចជាមានវិបត្តិអ្វីមួយធ្ងន់ណាស់ ហើយបានព្យាយាមសម្លាប់ខ្លួន ម្តងហើយ
ម្តងទៀត រហូតធ្វើអត្តឃាត បានសម្រេចនៅលើ បន្ទប់ឡៅតឿតែម្តងទៅ ។ ទោះបីជាយ៉ាងណាក៏
គ្មាន ប្រភពមួយណាបញ្ជាក់ ឲ្យច្បាស់លាស់ថា ជនរងគ្រោះធ្វើអត្តឃាតសម្លាប់ខ្លួននេះ បណ្តាល
មកពីមូលហេតុអ្វីនោះទេ ។ នគរបាលមូលដ្ឋាន បន្ទាប់ពីធ្វើកោសលវិច្ឆ័យរួចហើយ ក៏បានប្រគល់
សាកសពទៅឲ្យ សាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ