ប្រិយមិត្តដឹងរួចមកហើយថា អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាកំពូល បានបាត់មុខពីសិល្បៈមួយរយៈបន្ទាប់ពី បានសម្រាលកូនប្រុស មួយរូបមានមុខមាត់គួរឲ្យខ្នាញ់ខ្លាំងណាស់។
ក្រោយពីបានរៀបការ និងមានកូនប្រុសរួចមក អ្នកនាងតែងតែបង្ហាញពីសុភមង្គលក្នុងក្រុមគ្រួសារ មានស្វាមីចេះយល់ចិត្ត និងថ្នាក់ថ្នមមិនឲ្យទាស់ចិត្ត។
ដោយឡែក ក្រោយពីសម្រាលកូនរួច អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល អ្នកនាងរំលឹកអនុស្សាវរីយ៍ចាស់ៗ ជាមួយនឹងគ្នា ដោយនាងបានបង្ហោះរូបភាពជាមួយម្ចាស់បេះដូង ជាច្រើនសន្លឹកក្នុងសកម្មភាពស្វីតៗ មានការថើបគ្នា បង្ហាញស្នាមញញឹមស្រស់ថ្លា មើលទៅពិតជាពោរពេញ ដោយក្ដីសុខជំនួសតែម្ដង។
គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យបណ្ដាហ្វេនៗទាំងអស់ រំភើបចំពោះក្ដីស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេណាស់ ថែមទាំងប្រាថ្នាចង់បាន ជីវិតគូដូច តារាស្រីរូបនេះទៀតផង៕