CamNews

ព័ត៌មានជាតិ 

ប្រជានេសាទ ប្រទះឃើញ ត្រីផ្សោត១ក្បាល ទំងន់ជិត២០០គីឡូ ងាប់អណ្តែត ទឹក

កំពត ៖ ត្រីផ្សោត១ក្បាល ងាប់អណ្តែតទឹក ត្រូវបានប្រជា នេសាទសមុទ្រ ប្រទះឃើញនៅ វេលាម៉ោង ១២ថ្ងៃត្រង់ ទី៤ ខែតុលា ឆ្នាំ២០១៥ ចំណុចមុខកំពង់ផែគីឡូ១២ ចម្ងាយប្រម៉ាណ១គីឡូម៉ែត្រកន្លះ ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ប្រជានេសាទ បានឲ្យដឹងថា ក្រោយពីពួកគេបានប្រទះឃើញត្រីខាងលើរួចហើយ ក៏ចង អូសតាមទូក របស់ខ្លួនយកមកទុកក្រោមស្ពានកោះតូច នៃផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ត្រីមានទម្ងន់ប្រម៉ាណជិត២០០គីឡូក្រាម និងប្រវែង ២ម៉ែត្រ។

លោក ស សរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានឲ្យដឹងថា ត្រីដែលងាប់ ១ក្បាលនេះ គឺជាត្រី ផ្សោតក្បាលត្រឡោក ឬគេហៅថាត្រី ឌូហ្វ៊ីន វាតែងតែរស់នៅប្រភព នៃសមុទ្រខាងក្រៅ ឬមហា សមុទ្រ។ ប៉ុន្តែទោះជាយ៉ាងណាក្តី មិនទាន់មានប្រភពណាមួយ បញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យត្រី ១ក្បាលនេះ ងាប់មកពីមូលហេតុអ្វីនោះទេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kompot