កណ្តាល: បុរសកម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូរបស់
ខ្លួនបែកកង់មុខ ខណៈកំពុងធ្វើដំណើរ ហើយរេចង្កូតទៅបុករថយន្តលក់ការ៉េម តាមបណ្តោយផ្លូវ
ជាតិលេខ១ ស្ថិតនៅជិតផ្លូវវត្ត កៀនស្វាយក្រៅ ក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
កាលវេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០១២ ។
ជនរងគ្រោះ មានឈ្មោះ យ៉ន លួន អាយុ ៣០ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិបឹងព្រះ ស្រុកបាភ្នំ
ខេត្តស្វាយ រៀង។
តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះ
ម៉ូតូមកពីស្រុក នៅបាភ្នំ ទៅធ្វើការនៅភ្នំពេញ។ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានបែកកង់មុខ
រេចង្កូតឆ្លងផ្លូវទៅម្ខាងទៀត ហើយបានបុករថយន្តលក់ការ៉េម ដែលបើកបរក្នុងទិសដៅច្រាសគ្នា ធ្វើ
ឲ្យជនរងគ្រោះបុកក្បាលនឹងកញ្ចក់ធុងរថ យន្តរយះក្បាល ព្រមទាំងខ្ទាតប្រហែល២០ម៉ែត្រ ស្លាប់
ភ្លាមៗនៅនឹងកន្លែងតែម្តង។
ភ្លាមៗនោះ នគរបាលចរាចរណ៍ ស្រុកកៀនស្វាយ បានចុះវាស់វែង រួចយករថយន្ត និងម៉ូតូ ទៅរក្សា
ទុកនៅអធិការ នគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមច្បាប់ជាក្រោយ។ ចំណែកអ្នកបើក
បររថយន្តដឹកការ៉េម បានរត់ គេចខ្លួន បន្ទាប់ពីដឹងថា ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល