ភ្នំពេញៈ សពទារិកាម្នាក់ ត្រូវបានអ្នកស្រុក ប្រទះ ឃើញ ខណៈដែល ជនមិនស្គាល់មុខ បាន
ច្រកនៅក្នុង វ៉ាលី មួយ រួចហើយ យកទៅបោះចោល នៅតាមកម្ពោតព្រៃ តាមបណ្តោយផ្លូវលំ
មួយកន្លែង ស្ថិតក្នុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌមានជ័យ តាមបណ្តោយផ្លូវចូលទៅ
សួនទឹកសន្តិភាព កាលពីវេលា ម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ កន្លង
ទៅនេះ ។
សពទារិកា ខាងលើនេះ ត្រូវគេសន្និដ្ឋានថា ទើបនឹងកើតហើយថ្មីៗ ព្រោះនៅមានប្រឡាក់ឈាម
ពេញខ្លួន ប្រាណ និងទងស៊ុក មិនទាន់ក្រៀម នៅឡើយផង ត្រូវបានគេប្រទះឃើញ នៅក្នុងវ៉ាលី
ពណ៌ខ្មៅមួយ រួចហើយច្រកចូល ទៅក្នុងការ៉ុងពណ៌ស នៅតាមចញ្ចើមផ្លូវ ខណៈដែលអ្នកភូមិ ធ្វើ
ដំណើរឆ្លងកាត់ហើយ មានការសង្ស័យ ក៏នាំគ្នាស្រាយមើល។
អ្នកភូមិម្នាក់ ដែលបានចូលរួមពិនិត្យមើលសាកសពទារិកាម្នាក់នេះ បានធ្វើការសន្និដ្ឋានថា ទារិកា
កំសត់នេះ អាចត្រូវឳពុកម្តាយ យកមកបោះចោល ក្រោយពេលសម្រាលហើយភ្លាមៗ ហើយអាច
នៅមាន ជីវិតថែមទៀតផង ក្នុងនោះបានជាគេធ្វើការសន្និដ្ឋាន យ៉ាងដូច្នេះ ព្រោះតែសភាពសាក
សព ទារិកា គឺហាក់ដូចជាស្លាប់នៅថ្មីៗ ហើយមូលហេតុដែលបណ្តាលឱ្យស្លាប់ ទំនងដោយសារតែ
គេដាក់នៅក្នុង វ៉ាលីយូរ ហប់ខ្យល់ ធ្វើឱ្យថប់ដង្ហើមស្លាប់ តែម្តងទៅ ។
រហូតមកដល់រសៀលថ្ងៃទី៧ ខែមករា គេនៅមិនទាន់ដឹងថា អ្នកណាជាឳពុកម្តាយ ហើយនិងអ្នក
យក ទារកខាងលើនេះ មកបោះចោលនៅឡើយ នោះទេ តែតាមការសន្និដ្ឋានទំនងជាម្តាយ ដែល
លង់ខ្លួន មានផ្ទៃពោះដោយអត់ប្តី ហើយមិនចង់ឱ្យគេដឹង និងមិនចង់ទុកកូនខាងលើនេះ ទើប
ក្រោយពេល ប្រសូត្រហើយ សម្រេចចិត្តយកទៅបោះចោលយ៉ាងដូច្នេះ ។ ក្នុងនោះអ្នកខ្លះនាំគ្នារិះ
គន់ថា បើម្តាយ បង្កើតកូនហើយ មិនចង់រក្សា ទុកទេនោះ បើសម្រេចចិត្តយកទៅបោះចោល គួរយក
ទៅប្លុងចោល ដើម្បីឱ្យអ្នកណា ដែលគេចង់បាន រើសយកទៅចិញ្ចឹម ក្រែងលធំឡើង មានអនាគតភ្លឺ
ស្វាង ជាជាងយកកូនទៅបោះចោល ដោយដាក់ក្នុងវ៉ាលីរហូតដល់ថប់ដង្ហើមស្លាប់បែបនេះនោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល