ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃស្រីរូបស្រស់ដែលក្តាប់ដំណែងតួឯកជាច្រើនរឿង នាង Peranee Kongthai អាចធ្វើឲ្យមហាជនស្មានអាយុរបស់នាងមិនត្រូវឡើយ ព្រោះអាយុច្រើនប៉ុន្តែមុខវិញក្មេងហួស ។
ដោយយោងតាមការរៀបរាប់របស់គេហទំព័រនៅស្រុកថៃបានឲ្យដឹងថា តួឯកស្រីក្នុងរឿង "កូនក្រមុំរីករាយ" នាង Peranee Kongthai មានអាយុដល់ទៅ ២៧ ឆ្នាំហើយ ។ ហើយនាងកើតនៅថ្ងៃទី ២៨ ក្នុងខែកក្កដា ឆ្នាំ ១៩៨៩ ។
ថ្វីត្បិតតែ នាង Peranee Kongthai មានអាយុច្រើនពិតមែន ប៉ុន្តែគ្មានក្រុមអ្នកគាំទ្រណាម្នាក់ជឿជាក់ថា នេះគឺជាអាយុពិតប្រាកដនោះទេ ព្រោះហួសចិត្តនិងនឹកស្មានមិនដល់ថា ហេតុអ្វីបានជាមុខមាត់នាងនៅក្មេងខុសពីអាយុបែបនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ នេះគឺជាការពិតដែលមិនអាចប្រកែកបាន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ វីគី