CamNews

ព័ត៌មានជាតិ 

មន្រ្តីគយបើក រថយន្តឆ្លាម បុករថយន្តដឹកអុស ជុងស្លាប់នៅ ក្នុងរថយន្ត

កំពង់ស្ពឺៈ មន្រ្តីគយម្នាក់ បានស្លាប់បាត់បង់ជីវិត ភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយជុងឈើ
ជាប់ក្នុងរថយន្ត បន្ទាប់ពីបើករថយន្តឆ្លាមទៅបុករថយន្តដឹក អុសដើមប្រេងខ្យល់ ពីក្រោយពេញ
ទំហឹង កាលពីវេលា៧យប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០ ១៣ តាមបណ្តោយផ្លូវជាតិលេខ៤ ជិតជ្រោះ
យាយម៉ៅ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មេប៉ុស្តិ៍នគរបាលឃុំត្រែងត្រយឹង លោក ម៉ា ឡៃ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាម
ទូរស័ព្ទ ជនរង គ្រោះ ដែលស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ ខំា លីចំរើន ជាមន្រ្តីគយ។

លោកមេប៉ុស្តិ៍ បានឲ្យដឹងផងដែរថា នៅមុនកើតហេតុខណៈដែលមានភ្លៀងស្រិចៗ ផងនោះ ជន
រងគ្រោះជាមន្រ្តី គយ បានបើរថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-0756
ក្នុងទិសដៅពីលិចទៅកើត ពោលគឺឆ្ពោះឡើងមករាជធានីភ្នំពេញ ។ លុះដល់ចំណុចកើតហេតុ
ខណៈដែលមេឃងងឹតមើលអ្វីមិនធ្លុះនោះ ស្របនិងល្បឿនលឿន រថយន្តលឿន ផងនោះ បាន
ជ្រុលទៅបុករថយន្តដឺកឈើមួយគ្រឿង ពាក់ស្លាក់លេខ តាកែវ 3A-0284 ពីក្រោយពេញទំហឹង
បណ្តាលឲ្យក្នុងបុកធ្លាយកញ្ចក់ ហើយជ្រុលមកជុងជនរងគ្រោះជាប់នៅក្នុងរថយន្ត និងបណ្តាល
ឲ្យស្លាប់ភ្លាមៗ តែម្តង។

បើតាមលោកម៉េប៉ុស្តិ៍រូបនេះ បានឲ្យដឹងថា តាមស្ថានភាពនៅកន្លែងកើតហេតុ រថយន្តដែលដឹក
អុសដើមប្រេងខ្យល់ ធ្វើដំណើរយឺតៗ ត្រង់ចំណុចឡើងទួលយាយម៉ៅ តែដោយសារតែរថយន្ត
ឆ្លាមមានល្បឿនលឿន រួមខ្វះការប្រុងប្រយ័ត្នផងនោះ ទើបជ្រុលទៅបុកនិងរថយន្តដឹកអុសពេញ
ទំហឹងតែម្តង។ ទោះជាយ៉ាងណា អ្នកបើកបររថយន្តដឹកអុសដើមប្រេងខ្យល់ បានគេចខ្លួនបាត់
ហើយ។

ក្រោយពេលកម្លាំងនគរបាលចរាចរណ៍ស្រុកភ្នំស្រួចចុះទៅកន្លែងកើតហេតុ សពជនរងគ្រោះត្រូវ
បានគេលើក ចេញពីក្នុងរថយន្ត យកទៅរក្សាទុករង់ចាំគ្រួសារមក ទទួលយកទៅធ្វើបុណ្យតាម
ប្រពៃណី។ ដោយឡែករថយន្ត ទាំងពីរគ្រឿង សមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយ៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ