CamNews

កំសាន្ត 

មកស្គាល់តារាថៃ ដែលពូកែនិពន្ធបទចម្រៀង...............................

ខាងក្រោមនេះ គឺជាតារាប្រុសថៃរូបសង្ហា ដែលមានទេពកោសល្យ ក្នុងការនិពន្ធបទចម្រៀង ៖

លោក Tong Pitawat



បើតាមការរាយការណ៍លោក Tong Pitawat បាននិពន្ធបទចម្រៀង ‘Yah Hai Pai Nai Eek Leuy’ ដែលរៀបរាប់ពីជីវិតពិតរបស់លោក និងមិត្ដស្រីដ៏ស្រស់ស្អាតរបស់លោកប្រចាំទូរទស្សន៍ Thai TV3 គឺកញ្ញា Prang Kannarun ។

លោក Pok Passakorn



កាលពីឆ្នាំ ២០១៦ លោក Pok Passakorn បានធ្វើឱ្យអ្នកនាង Margie Rasri មានការភ្ញាក់ផ្អើល ដោយការនិពន្ធចម្រៀង ‘This is for you’ និងប្រារព្ធខួបស្នេហាគម្រប់ ២ ឆ្នាំ​របស់ពួកគេ ។  លោក Pok Passakorn និងអ្នកនាង Margie Rasri  បានរៀបការនឹងគ្នា នៅខែធ្នូ ឆ្នាំ ២០១៧ ។ បច្ចុប្បន្ន ពួកគេ មានកូនភ្លោះពីរ ប្រុសមួយ ស្រីមួយ ។

លោក Kongthap Peak



តារាមានទេពកោសល្យពហុជំនាញ លោក Kongthap Peak នឹងសម្ដែងជាតួប្រុសលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa” ។ មិនតែប៉ុណ្ណោះ លោកបាននិពន្ធចម្រៀង OST បទ “Promise You” សម្រាប់ខ្សែភាពយន្ដនេះផងដែរ ។ បន្ទាប់មកទៀត លោកបាន និពន្ធចម្រៀងជាភាសាថៃ និងបញ្ចូលភាសាអង់គ្លេសផងដែរ នៅក្នុងបទចម្រៀង ៕




 

ប្រែសម្រួល៖​សារ៉ាត

ប្រភព៖ Thaiupdates