CamNews

ព័ត៌មានជាតិ 

The Voice Cambodia: អ៉ឹង មួយគា វះកាត់បាត់សួតចំហៀង ព្យាយាមស្រែកច្រៀងអស់ពីសមត្ថភាព នៅតែមិនឈ្នះ

(ភ្នំពេញ)៖ កម្មវិធី The Voice Cambodia នៅរាត្រីថ្ងៃអាទិត្យ ទី២៤ ខែមេសា បានធ្វើឲ្យគ្រូបង្វឹកទាំង៤រូប និងអ្នកទស្សនាស្រក់ទឹកភ្នែកពេញ កម្មវិធី The Battle Week2 ព្រោះតែ កញ្ញា អ៉ឹង មួយគា វះកាត់បាត់សួតចំហៀង ព្យាយាមស្រែកច្រៀងអស់ពីសមត្ថភាព នៅតែមិនឈ្នះ រ៉េត ស៊ូហ្សាណា។

ការប្រឡងចម្រៀងរបស់អ្នកទាំងពីរនេះ រវាងកញ្ញា អ៉ឹង មួយគា និងកញ្ញា រ៉េត ស៊ូហ្សាណា ច្រៀងបទ «Girl on Fire» ពិតជាធ្វើឲ្យកក្រើកពេញកម្មវិធី The Voice Cambodia។ មួយគា និង ស៊ូហ្សាណា សុទ្ធតែជាបេក្ខនារីមកពី ​រាជធានីភ្នំពេញដូចគ្នា។

បន្ទាប់ពីច្រៀងចប់ កញ្ញា ឱក សុគន្ធកញ្ញា ជា​គ្រូបង្វឹករបស់កូនក្រុមអ្នកទាំងពីរ បានថ្លែងជាសាធារណថា អ៉ឹង មួយ​គា បានវះកាត់​សួតមួយចំហៀង និង​មានបញ្ហាបំពង់សំឡេង ទើបធ្វើ​ឲ្យនាង​មាន​បញ្ហា​នៅពេលច្រៀង ប៉ុន្តែនៅតែព្យាយាមស្រែកច្រៀង​ និងធ្វើបានល្អនៅក្នុងការប្រឡងនេះ។ ក្រោយពី ឱក សុគន្ធកញ្ញា ប្រកាសអំពី មួយគា វះកាត់សួត បានធ្វើឲ្យទាំងគ្រូបង្វឹក និង​ទស្សនិកជនស្រក់​ទឹក​ភ្នែក​ ព្រោះ​តែកោតសរសើរ​នូវ​ការ​តាំង​ចិត្ត ប្រឹង​ប្រែងរបស់មួយ​គា ទាំង​ដែល​ខ្លួន​មាន​សួត​តែ​មួយ​ចំហៀង។

«ខ្ញុំរំភើបចិត្ត ហើយ​ខ្ញុំ​ត្រេក​អរ ដែល​បានទទួល​ក្មេង​ស្រីពីរនាក់​នេះជា​កូន​ក្រុមរបស់​ខ្ញុំ។ ខ្ញុំ​ស្រឡាញ់អ្នក​ទាំង​ពីរ» នេះជាការលើកឡើងរបស់កញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងកម្មវិធី The Voice Cambodia របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។

សូមទស្សនាការប្រឡងរវាង អ៉ឹង មួយគា ជាមួយស៊ូហ្សាណា ច្រៀងបទ Girl on Fire ធ្វើឲ្យស្រក់ទឹកភ្នែកពេញកម្មវិធី៖


-ចុចទីនេះ ដើម្បីមើលវីដេអូនេះ ៖ 


 

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local News Phnom penh Social News