ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ០២នាក់ ត្រូវកម្លាំង អ ហ ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព ឆក់ លួច ទ្រព្យសម្បត្តិ របស់ភ្ញៀវជាតិ អន្តរជាតិ តាមផ្សារ និងនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត កាល ពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៤ វេលាម៉ោង៩ព្រឹក នៅចំនុចផ្លូវរថភ្លើង ក្នុងភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមមាន១ /ឈ្មោះ ឡាយ ណុក ហៅអាឆ្នុក ភេទប្រុស អាយុ៣៣ឆ្នាំ ជាបងធំប្រចាំជាយដែន និងអ្នក កាង ក្រុម ចោរឆក់ទូរសព្ទ័ បុកហោប៉ៅ ឆក់ការបូប តាមទីប្រជុំជនដុះស្លែ ២/ឈ្មោះ ស៊ឹម ពៅ ភេទ ប្រុស អាយុ១៩ឆ្នាំ។ លោកមេបញ្ជាការ បានបន្តថា ការឃាត់ខ្លួនជន សង្ស័យទាំង០២នាក់ ធ្វើឡើងក្រោយពីមាន ស្រ្តី រងគ្រោះ ម្នាក់ឈ្មោះ តឹក សុខគឿន អាយុ៤១ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ប្តឹងសុំឲ្យកម្លាំង អ ហ ក្រុងជួយអន្តរាគមន៍ ព្រោះនាងត្រូវជនសង្ស័យទាំង០២ឆក់ ការបូបលុយ យក អស់ប្រាក់៣០ម៉ឺនរៀល និង៣០០បាត ក្នុងផ្សារត្រី ខណះដែលរូបគាត់រវល់ ទិញអីវ៉ាន់ក្នុងផ្សារនោះ រួចពួកគេបាន នាំគេរត់គេចខ្លួនបាត់ស្រមោលអស់ ក្រោយមកទើបសមត្ថកិច្ច ចាប់ខ្លួនបាន។
លោក ហម ម៉ុត បានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ គឺជាមុខសញ្ញាចាស់ ជាប់គុករាប់ ភេ្លច នៅតែ មិនរៀងចាល ចេញមកមិនកែខ្លួន នៅតែបន្តអាជីវចោរគ្មានព្រំដែន ហើយចំនុចដែលពួក គេធ្វើសកម្មភាព គឺជាប់ពីចំក្បាលស្ពានមិត្តភាពកម្ពុជា ថៃ ដល់រង្វង់មូលប៉ោយប៉ែត បើកន្លែងនោះ ស្ងាត់ពួកគេបន្ត ទៅធ្វើសកម្មភាពនៅផ្សារត្រី បើនៅផ្សារស្ងាត់មនុស្ស នៅពេលរសៀល ពួកគេទៅ ធ្វើសកម្មភាព នៅតាមច្រករបៀងខុសច្បាប់ ខាងលិចកាស៊ីណូហូវ៉ាហ្គេនធីង និងកាស៊ីណូស្តាវេ កាសដើម្បីជម្រិត និង បោកប្រាស់ពួកពលករត្រលប់មកពីថៃ យកប្រាក់ម្តង១ម៉ឺនបាត ទៅ២ម៉ឺនបាត ហើយពួកគេគេច ខ្លួនបានសម្រេចរហូត លុះពេលនេះទើបសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនបាន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល