CamNews

តារា 

វីដេអូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ Audi ទទួល​ការ​រិះ​គន់​ ពី​ការ​ប្រៀប​ធៀប​ស្រ្តី ទៅ​ឡាន​មួយ​ទឹក

ក្រុមហ៊ុន​ Audi បាន​ទទួល​ការ​រិះ​គន់​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​បញ្ចេញ​នូវ​វីដេអូ​ពាណិជ្ជកម្មរបស់​ខ្លួន ដោយ​ប្រៀប​ធៀប​ស្រ្តី ទៅ​នឹង​ឡាន​ដែល​បាន​ប្រើ​ប្រាស់​រួច។

នៅក្នុង​វីដេអូ​មួយ​នេះ បាន​បង្ហាញ​ពី​កូន​ក្រមុំកំពុង​រៀប​ការ ដែ​ល​ត្រូវ​បាន​ម្តាយ​ក្មេក​ត្រួត​ពិនិត្យ ដែល​ការ​ធ្វើ​បែប​នោះ​​បាន​បង្ហាញ​ពី​ការ​មើល​ងាយ​ស្រ្តី​យ៉ាង​ខ្លាំង។ កំឡុង​ពេល​ដែល​ម្តាយ​ក្មេក​បាន​ត្រួត​ពិនិត្យ វីដេអូ​នោះ​ក៏​កាត់​ចេញ​ Clip វីដេអូ​ឡាន អម​ដោយ​សម្លេង​បន្ទរ​ពី​លើ «ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ ត្រូវ​ធ្វើ​ឡើងដោយ​ប្រុង​ប្រយ័ត្ន​បំផុត»។



វីដេអូ​ពាណិជ្ជកម្មនេះ ត្រូវ​បាន​អ្នក​ទស្សនា​រិះ​គន់​ថា គួរ​ឲ្យ​ខ្ពើម និង​រើស​អើង​មែន​ទែន។ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា នឹង​ឈប់​ទិញ ឬ​ប្រើ​ប្រាស់​ឡាន Audi ទៀត​ផង។

មក​ទល់​នឹង​ពេល​នេះ ក្រុមហ៊ុន​ Audi ក៏​បាន​ចេញ​មុខ​សុំទោស ហើយ​វីដេអូ​ពាណិជ្ជកម្មនេះកំពុង​ត្រូវ​បាន​គេ​ធ្វើ​ការ​សើប​អង្កេត។ វា​គឺ​ជា​កំហុស​ផ្នែក​ទី​ផ្សារ ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​អតិថិជន​ចិន ស្រប​ពេល​ដែល​ប្រជា​ជន​ចិន​នឹង​ប្រើ​ប្រាស់​ឡាន​ម៉ាក​ដទៃ​ផ្សេង​ទៀត ចាប់​ពី​ពេល​នេះ​ត​ទៅ ៕



ប្រែសម្រួ​ល៖ High

ប្រភព៖ Koreaboo


Tags: Audi