ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដែលល្បីឈ្មោះពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែមានបងប្អូនអ្នកនិយមលេងអិនធឺណិតបាននាំគ្នាធ្វើការចែករំលែកតៗគ្នា ហើយមតិភាគច្រើនបាននិយាយថា ស្វាមីរបស់នាងពិតជាមានសំណាងខ្លាំងណាស់ ដែលបានប្រពន្ធស្អាតទាំងខ្លួនឯងមិនសង្ហាទាល់តែសោះ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយ ស្នេហាមិនសំដៅទៅលើសំបកក្រៅនោះទេ សំខាន់ពួកគេស្រលាញ់ទុកចិត្តគ្នាគ្រប់គ្រាន់ហើយ ទម្រាំសម្រេចចិត្តដឹកដៃគ្នាចូលរោងគ្នា ។
តារាបង្ហាញម៉ូត ក៏ដូចជាតារាសម្តែងស្រីមួយរូប ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៧ របស់ប្រទេសថៃ គឺ នាង Yol Pranvarin ទើបតែបានរៀបការជាមួយនិងមិត្តប្រុសរបស់នាង កាលពីពេលថ្មីៗនេះ ពិតជាមានលក្ខណៈអធកអធមយ៉ាងពិតប្រាកដមែន ។
នៅចាំអីទៀតទៅទស្សនាទិដ្ឋភាពទាំងស្រុងជាង ៣០ នៅក្នុងថ្ងៃមង្គលការរបស់តារាស្រីវ័យ ២៤ឆ្នាំ កូនកាត់ថៃ ប៉ាគីស្ថាន នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook