CamNews

តារា 

តារាសម្តែង ៣ ដួង សម្រេចចិត្តមិនចុះកុងត្រាឡើងវិញ

ថៃ ៖ ដូចដែលយើងបានដឹងរួចមកហើយ នៅពេលដែលផុតកុងត្រាចាស់ មានតារាខ្លះក៏សម្រេចចិត្តទៅចុះកុងត្រាថ្មីជាមួយនិងផលិតកម្មផ្សេងៗ ប៉ុន្តែមានតារាខ្លះទៀត ក៏សម្រេចចិត្តឈរនៅកន្លែងដដែល ។ 

ខាងក្រោមនេះគឺជាតារាសម្តែងទាំង ៣ ដួង ដែលមិនបានសម្រេចចិត្តមិនចុះកុងត្រាឡើងវិញនោះទេ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

១. លោក Cee Siwat

បន្ទាប់ពីផុតកុងត្រារវាងគាត់ជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រួចមក តារាសម្តែងរូបនេះ មិនបានចុះកុងត្រាសារជាថ្មីនោះទេ ។លោក Cee Siwat បានទៅចុះកុងត្រាជាមួយនិង One 31 ជំនួសវិញ ។​

២. នាង Mo Monchanok

កុងត្រាជាមួយនិង One 31 ត្រូវបានបញ្ចប់ ទើបតារាថៃរូបនេះផ្លាស់ទៅ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ជំនួសវិញ ។ 



៣. នាង Yui Chiranan

ធ្វើការនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ដល់ទៅ ១៧ ឆ្នាំ តារាស្រីរូបនេះសុខចិត្តទៅធ្វើជាតារាសម្តែងឯករាជ្យវិញ បន្ទាប់ពីផុតកុងត្រា ។ តែទោះបីជាយ៉ាងណាក៏ដោយ នាង Yui Chiranan នៅតែរួមការងារជាមួយនិង ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ដដែល ប៉ុន្តែចង់ឈប់ពេលណាក៏បាន ព្រោះគ្មានកុងត្រា ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate