CamNews

ព័ត៌មានជាតិ 

នគរបាល ចុះបង្ក្រាប គ្រឿងញៀន ប៉ះចំមុខសញ្ញា មានកាំភ្លើងបាញ់គ្នា ផ្អើលជាយដែន ប៉ោយប៉ែត ទាំងល្ងាច

បន្ទាយមានជ័យ ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត
បន្ទាយមាន ជ័យ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន កាលពីល្ងាចថ្ងៃទី០៩ ខែសីហា
ឆ្នាំ២០១៣ វេលាម៉ោង ៤ និង២៥នាទី នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
ប៉ះចំជនសង្ស័យមានកាំភ្លើង បាន ផ្ទុះអាវុធ ៥គ្រាប់ ផ្អើលអ្នកស្រុកស្មានថា ចោរប្លន់ ។

ប្រតិបត្តិការនេះ ដឹកនាំបង្ក្រាបដោយ លោក ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀន
នៃស្នង ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ខណៈបង្ក្រាបនោះនគរបាលដកហូត
បានកាំភ្លើង ម៉ាកឡុកចិន ១ ដើម ទូរសព្ទ័ ២ គ្រឿងពីជនសង្ស័យ ភ្លាមនោះជនសង្ស័យបានព្រវាយ
ប្រតប់ ជាមួយនគរ បាលរត់គេចខ្លួន ទើបមានការផ្ទុះអាវុធតែម្តង ។

ដោយឃើញហេតុនោះ ប្រជាពលរដ្ឋមានការភិតភ័យ ក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍សង្កាត់ផ្សារ
កណ្តាល ថា មានករណីប្លន់ ទើបលោកមេនគរបាលប៉ុស្តិ៍ បាននាំគ្នាបើករថយន្តដេញស្ទាក់ចាប់ ក៏
ក្រឡាប់ចូល ប្រឡាយ ។ ពេលស្ទាក់ស្រាប់តែចំរថយន្តនគរបាលគ្នាឯង ធ្វើឲ្យជនសង្ស័យជាមុខ
សញ្ញាជួញដូរគ្រឿង ញៀនរត់គេចខ្លួនដោយសុវត្ថិភាព ។

ចំពោះនគរបាលដែលបាត់ខ្លួន ពេលនេះរកឃើញវិញហើយ ព្រោះគ្មានការចាប់ធ្វើចំណាប់ខ្មាំងទេ
គឺនគរ បាលរូបនោះដេញតាមមុខសញ្ញាដល់ក្នុងព្រៃ ទូរសព្ទ័ទាក់ទងអត់បាននគរបាលផ្អើលថា
បាត់កម្លាំងខ្លាច គេចាប់ធ្វើចំណាប់ខ្មាំង ៕

ដោយ៖ Dap News
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ