CamNews

ព័ត៌មានជាតិ 

កែប៖ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ជាង ១.០០០បន្ទប់ ត្រូវបានកក់ទុក ទាំងអស់

កែប៖ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ ជាង១.០០០បន្ទប់ នៅតំបន់ឆ្នេរទេសចរណ៍ ខេត្ត
កែប ត្រូវបានភ្ញៀវកក់ ពេញទាំងអស់ ដើម្បីចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសាកល
២០១២-២០១៣។ នេះបើយោងតាមការ បញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចន្តា បានថ្លែងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ថា
សម្រាប់ថ្ងៃបុណ្យ ចូលឆ្នាំសាកល និងការឆ្លងឆ្នាំ២០១២ ចូលឆ្នាំ ២០១៣នេះ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តកែបត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ កក់ទុកទាំងអស់។

លោក សោម ចន្តា បានឲ្យដឹងបន្តថា ភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់ បានមកកក់
បន្ទប់នៅបឹងកាឡូក្នុង ខេត្តកែបជាង១.០០០បន្ទប់ សម្រាប់ពួកគេស្នាក់នៅ លំហែរកាយក្នុង
អំឡុងពេលឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ជាពិសេសកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានរៀបចំសន្តិ
សុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន យ៉ាងល្អមិនឲ្យមានបញ្ហាអ្វី កើតមានឡើងឡើយក្នុង
ឱកាសអបអរសាទរឆ្លងឆ្នាំសកលនេះ។

លោកបន្តថាទៀតថា សម្រាប់នៅក្នុងឆ្នាំនេះ ក៏មិនខុសប្លែកពីបណ្តាឆ្នាំមុនៗដែរ ចំនួនភ្ញៀវ
ពុំមានការធ្លាក់ចុះនោះ ទេ នៅតែធ្វើមកដំណើរកម្សាន្តនៅ ក្នុងតំបន់ទេសចរណ៍នានា ក្នុង
ខេត្តកែប ទឹកដីតំបន់ឆ្នេរសមុទ្រ ដ៏មានសក្តានុ ពលមួយនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: កែប​ ទេសចរណ៍