CamNews

តារា 

បុរសម្នាក់ជួបគ្រោះកាចមិនគួរឲ្យជឿ ព្រោះតែមានមុខមាត់ដូច តារាហូលីវូដ

ព័ត៌មានកំសាន្ត ៖លោក Mario Licato មានមុខមាត់ដូចជា តារាហូលីវូដ​ Shia Labeouf យ៉ាងចឹង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asiantown បានឲ្យដឹងថា ជាអកុសលណាស់ លោក​ត្រូវបានគេវាយឡើងខ្លាំង នឹងបណ្តាលឲ្យខ្មៅចំរង្វង់ភ្នែករបស់លោក ដោយសារតែគាត់មានមុខមាត់ដូចជា តារាស្រីសម្តែងពេក ។

បន្ទាប់ពី Labeouf រកឃើញអំពីមូលហេតុថា ហេតុអ្វីបានជាគាត់ត្រូវគេវាយ ពេលនោះគាត់ក៍បាន ហៅ Mario និង ទទួលបានសារសំលេងដើម្បីលើកទឹកចិត្តទៀតផង ។ 



ក្រោយមកតារាសម្តែងក៍បានទទួលសារ មួយផ្សេងទៀតពីគាត់ និងថែមទាំងបានបង្ហោះ រំលឹកអំពីសារជាសំឡេងបានឲ្យដឹងនៅលើ Instagram របស់គាត់ ។

Licato និយាយសារជាសំឡេងដោយផ្ទាល់របស់លោកថា វាគឺជាការសារជាសំឡេងជាយូរណាស់។  ដោយនៅក្នុងសារនោះលោក បាននិយាយថា នេះគឺជា Shia LaBeouf ខ្ញុំទើបតែបានអានអត្ថបទរបស់លោក ដែលលោកត្រូវបានគេដាល់មុខ ដោយសារតែអ្នកមើលទៅដូចជាខ្ញុំបានទេ ?

លោកត្រូវបានគេធ្វើមិនល្អដាក់គឺដោយសារតែខ្ញុំ ឲ្យខ្ញុំសូមទោសហើយ ខ្ញុំមិនដឹងថា អ្វីដែលត្រូវនិយាយ  ខ្ញុំពិតជាសោកស្តាយណាស់ សម្រាប់រឿងទាំងអស់នេះ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ lollipop