CamNews

ព័ត៌មានជាតិ 

Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន មកកាន់ខេត្តសៀមរាប ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សៀមរាប ៖​ យោងតាមមន្រ្តីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបបានឲ្យដឹងថា Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន មកកាន់ខេត្តសៀមរាប ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩ ។ 

នៅក្នុងនោះផងដែរ លោក Jack Ma បានធ្វើការទស្សនកិច្ចនៅឯខេត្តសៀមរាបតាមរយៈក្រុមហ៊ុនឯកជនផងដែរ និងបន្តធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយនៅមិនទាន់មានប្រភពណាមួយបញ្ជាក់ឲ្យដឹងទេថា មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិនរូបនេះនឹងស្នាក់នៅប្រទេសកម្ពុជារយប៉ុន្មានថ្ងៃនៅឡើយទេ ៕



Tags: Local news Social news