CamNews

ព័ត៌មានជាតិ 

ឡង់រ៉ូវែ បើកលឿន បុករះម៉ូតូ ២ គ្រឿង រងរបួសធ្ងន់ស្រាល ៤នាក់ អ្នក បើករថយន្ដ ត្រូវគេរំដោះ យកទៅបាត់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ បុករះម៉ូតូ ជាបន្ដបន្ទាប់ នៅលើកំណាត់ផ្លូវព្រះ នរោត្ដម នៅខាង
មុខវត្ដថាន់ ក្បែរភ្លើង ស្ដុបជលផល ក្នុងខណ្ឌចំការមន បានកើត ឡើងម្ដងទៀតហើយ ដែល
បង្កដោយ រថយន្ដឡង់រ៉ូវែ ១គ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2Z-4445 បើកបរ ដោយ
យុវជនវ័យក្មេងម្នាក់ បណ្ដាលឱ្យម៉ូតូ ២គ្រឿង រងការខូចខាត និងអ្នកជិះម៉ូតូ ក្មេងចាស់ ៤ នាក់
រងរបួសធ្ងន់ស្រាល ក្នុង នោះបុរសម្នាក់ ត្រូវរថយន្ដ និងកិនដាច់ក ជើងខាងស្ដាំ ។

យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ ដែលបង្កឡើង
ដោយរថយន្ដស៊េរីទំនើប ខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ១រសៀល ថ្ងៃទី០៣ ខែ
មេសា ឆ្នាំ ២០១៣ នេះ ប៉ុន្ដែ រថយន្ដត្រូវបានកម្លាំង នគរបាលចរាចរ ដែលយាមប្រចាំការនៅទី
នោះ ឃាត់បាន ខណៈដែលអ្នកបើករថយន្ដ ត្រូវបានបក្ខពួករបស់ខ្លួន ជិះរថយន្ដឡង់គ្រីស័រ ពណ៌
ស ដែលមកតាមពីក្រោយរំដោះ យកទៅបាត់នៅសល់តែអ្នករួមដំណើរក្នុង រថយន្ដតែប៉ុណ្ណោះ។

សាក្សី និងមន្ដ្រីនគរបាលចរាចរ បានឱ្យ ដឹងថា មុនពេលកើតហេតុ រថយន្ដឡង់រ៉ូវែ ខាងលើនេះ
បើកបរដោយយុវជនវ័យក្មេង ម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ អម ដោយអ្នករួមដំណើរមួយ
ចំនួនទៀត បាន បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ពោល ចេញពីវិមានឯករាជ្យ តាមបណ្ដោយ
ផ្លូវ នរោត្ដម លុះមកដល់ចំណុចកើតហេតុមុខ វត្ដថាន់ ស្រាប់តែរថយន្ដជ្រុលទៅបុកម៉ូតូ ស្មាស់រ៉េវ៉ូ
១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាក លេខកណ្ដាល 1E-4847 បណ្ដាលឱ្យបុរស ម្នាក់ អាយុជាង ២០ឆ្នាំ
រងរបួស និងក្មេង ប្រុសអាយុជាង ១០ឆ្នាំម្នាក់ ក៏រងរបួសផង ដែរ ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយពីបុក ម៉ូតូស្មាស់រួចហើយ អ្នកបើករថយន្ដបង្កមិន ព្រមឈប់
រថយន្ដនោះឡើយ បានបើករត់ ប៉ុន្ដែ បើកបានប្រហែល ២០ម៉ែត្រ ក៏ជ្រុល ទៅបុកម៉ូតូសេ ១២៥
ពណ៌ខ្មៅ ស៊េរី ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AR-5824 បណ្ដាលឱ្យបុរសអ្នកបើកម៉ូតូត្រូវ
រថយន្ដកិនដាច់កជើងខាងស្ដាំ រងរបួសធ្ងន់  និងក្មេងប្រុសជិះពីក្រោយ ដួលបោកក្បាល ទៅនឹង
ឃឿន រងរបួសធ្ងន់ដែរ ។ ដោយ មិនទាន់អស់ល្បឿន រថយន្ដបង្កបានបុក ជាប់ម៉ូតូអូសឡើង
ទៅលើឃឿន បណ្ដាល ឱ្យដាច់ស្លាកលេខរថយន្ដ នៅជាប់នឹងម៉ូតូ ទៅមុខលែងរួច ។

ប្រភពព័ត៌មានបានបន្ដថា ភ្លាមៗនោះ បង្កឱ្យមានការភ្ញាក់ផ្អើល ទើបកម្លាំងសមត្ថ កិច្ចចរាចរដែល
ប្រចាំគោលដៅនៅទីនោះ ឃាត់រថយន្ដទុកជាបណ្ដោះអាសន្ន ខណៈ ដែលអ្នកបើករថយន្ដបង្ក
ដែលគេមិនទាន់ ស្គាល់ឈ្មោះ ត្រូវបានបក្ខពួករបស់ខ្លួនដឹក តាមរថយន្ដឡង់គ្រីស័រ ពណ៌ស
ចេញពីកន្លែង កើតហេតុបាត់ទៅ ។

ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានថ្លែង ថា ក្រោយកើត
ហេតុភ្លាមៗលោកបាន បញ្ជាឱ្យសមត្ថកិច្ច ឃាត់រថយន្ដទុកជា បណ្ដោះអាសន្ន បញ្ជូនមកស្នង
ការដ្ឋាន នគរ បាល រាជធានីភ្នំពេញ ដើម្បីធ្វើការដោះ ស្រាយបន្ដទៀត រួមទាំងនាំអ្នករួមដំណើរ
នៅក្នុងរថយន្ដមកសាកសួរ ខណៈដែលអ្នក បើករថយន្ដ បានគេចខ្លួនបាត់ ។

តាមការលួចបង្ហើប របស់សមត្ថកិច្ចបាន ឱ្យដឹងថា អ្នកបើករថយន្ដត្រូវគេសង្ស័យថា ជាកូនប្រុស
របស់មន្ដ្រីគយជាន់ខ្ពស់ម្នាក់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រថយន្តឡង់គ្រីស័រដែលមករំដោះអ្នករថយន្តបង្ក

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ