ភ្នំពេញ ៖ ក្រោយពីមមាញឹកជាមួយនិងការសិក្សា ព្រមទាំងប្រលូកនៅក្នុងវិស័យសិល្បៈយ៉ាងសកម្ម តារាចម្រៀងរូបស្អាត កញ្ញា វីរៈ និច បានឆ្លៀតពេលវេលា ដើម្បីធ្វើការលំហែកាយនៅឯខេត្តសៀមរាប ដែលជាទឹកដីអង្គររបស់ប្រទេសកម្ពុជាយើង ។
ប៉ុន្មានម៉ោងមុននេះម្ចាស់បទ "ស្នេហ៍នេះឆាចោល" ហេតុតែរូបសម្បត្តិនិងការតុបតែងខ្លួនស្រស់ស្អាតប្លែក ដូចជាជនជាតិបរទេស ទើបត្រូវគេទារសំបុត្រ ពេលចូលទស្សនាអង្គរវត្ត ។ កញ្ញាបានលើកឡើងថា "ដើរចូលអង្គរគេទារសំបុត្រ គេស្មានជនជាតិគេ 😂 #angkorwat #cambodia" ។
គួរបញ្ជាក់ឲ្យដឹងថា ប្រជាជនប្រហែលជាបានដឹងរួចមកហើយថា ជនជាតិកម្ពុជាយើង មិនបានតម្រូវឲ្យទិញសំបុត្រដើម្បីចូលទស្សនាប្រាសាទអង្គរវត្តនោះឡើយ ពោលគឺចូលទស្សនាដោយសេរី ៕
ដោយ ៖ គន្ធា