CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសព បុរសម្នាក់ ក្នុងការដ្ឋានធ្យូងថ្ម

ព្រះសីហនុ៖ ប្រទះឃើញសពបុរសម្នាក់ ក្នុងការដ្ឋាន ធ្យូងថ្មមួយកន្លែង ក្នុងក្រុមទី៦ ភូមិ២
ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ។ ពាក់
ព័ន្ធនិងសពបុរសរូបនេះ មិនទាន់មានការ បញ្ជាក់ ឬអះអាងពីសមត្ថកិច្ចជំនាញថា បណ្តាល
មកពីមូលហេតុអ្វីនោះទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆេង ឆុន ភេទប្រុស អាយុ ៣៦ឆ្នាំ មាន
ស្រុកកំណើត នៅភូមិក្បាលសាលា ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ
ផាន់ ផល្លា អាយុ ៣២ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ៤នាក់ ស្រី២ ប្រុស ២នាក់ កូនពៅអាយុបាន
៧ខែ។

ប្រភពបន្តទៀតថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ៣រសៀល ជនរងគ្រោះ បាន
ផឹកស្រា ជាមួយបងប្អូនមានគ្នា ៤នាក់។ លុះដល់ម៉ោ៤ និង៣០នាទីរសៀល ជនរងគ្រោះបាន
ទៅបន្តផឹក នៅលើស្ពាន បន្តទៀត រហូតដល់ម៉ោង ៩យប់ ក៏បានខ្លួនរហូតដល់ម៉ោង ៣រសៀល
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ទើបប្រទះឃើញសាកសព នៅក្បែរទំនប់ទឹកក្នុងការដ្ឋានធ្យូងថ្ម៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ