CamNews

តារា 

ណុប បញ្ញារិទ្ធ មិនរំភើបជាមួយនិងលុយ ១មុឺនដុល្លារ ទេ ព្រោះ...

ភ្នំពេញ ៖ មុននេះបន្តិចតារាចម្រៀងប្រចាំផលិតកម្ម ហង្ស មាស លោក ណុប បញ្ញារិទ្ធ បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួន ដោយលើកឡើងថា "ប្អូន ចាន់សីហា លេខទូរស័ព្ទ ០៩៦៦៣១ ០២៦២ ប្អូនបោកអ្នកណាបាន ដោយសារអ្នកនោះមិនបានគិតពិចារណាល្អិតល្អន់ ព្រោះអាចរំភើបនឹងលុយ១ម្មុឺនដុល្លារដែលជារង្វាន់ តែប្អូនបោកបងមិនបានទេ មនុស្សដូចបងពិបាកបោកណាស់ ម្យ៉ាងហួសសម័យហើយstyleនឹងប្អូន ! សំខាន់ប្អូនយកឈ្មោះថ្នាក់ដឹកនាំ យកឈ្មោះស្ថានីយទូរទស្សន៍គេ យកមកធ្វើរឿងចឹងប្អូនមិនខ្លាចច្បាប់ទេ???" ។ 

នេះបើយោងតាមការបង្ហោះរបស់ម្ចាស់បទ "ផ្តើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង" រូបនេះ កំពុងតែត្រូវជនខិចខូលបោកប្រាស់ ប៉ុន្តែដោយសារតែតារាចម្រៀងរូបនេះ មានបច្ចេកទេស និងភាពវ័យឆ្លាតទើបយករួចខ្លួនបាន ៕





ដោយ ៖ គន្ធា