CamNews

កំសាន្ត 

វណ្ណ វល័ក្ខ ផ្ទុះ​​កំ​ហឹង​​​ជា​​មួយ​នឹង​បុរស​ម្នាក់ ​​ដែល​ហ៊ាន​និយាយ​ថា ដើម​ទ្រូង​របស់​នាង​តូច

(ភ្នំពេញ)៖ តារាសម្តែងស្រី និយបតុបតែងខ្លួនសិចស៊ី របៀបនារីអ៉ីរ៉ុប កញ្ញា វណ្ណ វល័ក្ខ បានផ្ទុះ​កំ​ហឹ​ង​ខឹងខ្លាំងៗ លើបុគ្គលម្ចាស់ Account Facebook ម្នាក់ ដែលមានឈ្មោះថា «Apple Jubjub» ក្រោ​យ​ពេលបុរសម្នាក់នេះ បានចូលមក Comment នៅពីលើរូបថត​របស់នាង ដោយបានសរសេរ​ថា «សុំ​ឆ្ងល់មួយសំណួរពេលរាត្រី ម៉េចបានស្រីៗចូលចិត្តយកដៃ កៀបទ្រូងហើយថតម្ល៉េះ ?។ បើថា វាមិន​អំណោយផលទេ តាមធម្មជាតិទៅ ពាក់អាវលេខតូចហើយប្រឹងគៀបគ្នាទៀត!»។

ការបញ្ចេញមតិ ហាក់មានចេតនាចង់បញ្ចើចបញ្ចើ​ ឲ្យតារាស្រី​កញ្ញា វណ្ណ វល័ក្ខ ពីសំណាក់​ម្ចា​ស់ ​​Account Facebook ខាងលើនេះ បានធ្វើឡើង បន្ទាប់តារាស្រីរូបនេះ បានបង្ហោះរូបភាពមួយ​ស​ន្លឹក ដែលអង្គុយថត​ក្នុងឡាន រួចសរសេរថា «មាននរណាខ្លះដូចខ្ញុំ ឲ្យតែពេលធុញថប់ម​ក​ដល់​​ផ្ទះហើយ តែមិនចូលផ្ទះទេ នៅអង្គុយក្នុងឡាន ២ឬ៣ម៉ោងអី បានចូលផ្ទះ!»។

ជាការឆ្លើយតបភ្លាមៗនេះដែរ តារាសម្តែងចង្កាស្រួច កញ្ញា វណ្ណ វល័ក្ខ បានសរសេរតប ទៅ​បុ​រ​ស​នោះវិញថា «សំណួរនេះខ្ញុំសួរលោកវិញទើបត្រូវ ? លោក Apple JubJub ១៖ លោកមិនដែលស្គាល់ខ្ញុំទេ ម៉េចបាននិយាយចឹង? ២- ទើបតែឃើញខ្ញុំតែម្ដងសោះ ថាខ្ញុំកៀប។ ៣-ហើយចុះលោ កមានចូលមើលរូបក្នុង Profile របស់ខ្ញុំទាំងអស់ហ្នឹង សុទ្ធតែកៀប ឬយ៉ាម៉េច? ហើយShareរូបគេសសេរសុទ្ធតែចឹងៗ អីអាណាមិនក្ដៅ​!»។

ជាមួយគ្នានឹងប្រតិកម្ម របស់តារាស្រីកញ្ញា វណ្ណ វល័ក្ខ ដោយបង្ហាញអារម្មណ៍ មិ​នពេញចិត្ត​ចំ​ពោះការប្រើប្រាស់ពាក្យ សម្តីពីសំណាក់បុរស​ម្ចាស់ Account Facebook ឈ្មោះថា Apple Jub​jub ​នេះដែរ គេក៏សង្កេតឃើញមានមហាជន អ្នកគាំទ្រតារាស្រី កញ្ញា វណ្ណ វល័ក្ខ មួយចំនួន បា​នធ្វើ​ការរិះ​គន់បុរសម្នាក់នេះ ដែរថា «មុននឹងលោកថា ឲ្យគេសូមលោកបើកភ្នែកឲ្យធំៗ កុំឲ្យមា​នមាត់ និងដៃសរសេរ មិនចេះគិត»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង