CamNews

តារា 

លោក Tono អរគុណអតីតប្រពន្ធស្អាត ដែលបានបង្ហោះសារជូនពរក្នុងថ្ងៃខួបកំណើតខ្លួន

តារាថៃ ៖ តារាសម្តែងប្រចាំប្រទេសថៃ លោក Tono បានចេញមុខអរគុណអតីតប្រពន្ធស្អាត ដែលបានបង្ហោះសារជូនពរក្នុងថ្ងៃខួបកំណើតខ្លួន ចំពោះទឹកចិត្តដ៍ស្រស់ស្អាតរបស់នាង និងការយកចិត្តទុកដាក់ និងការចង់ចាំថ្ងៃខួបកំណើតរបស់ខ្លួន ។ 

កាលពីថ្ងៃទី ០៤ ខែកញ្ញានេះ អតីតភរិយាលោក Tono បានបង្ហោះសារជូនពរនៅក្នុងថ្ងៃខួបកំណើតរបស់លោក ។ ថ្វីត្បិតតែអ្នកទាំង ២ បានបែកគ្នាជាយូរណាស់មកហើយ ប៉ុន្តែមើលទៅក្តីស្រលាញ់ និងការព្រួយបារម្ភ ហាក់បីដូចជាមិនមានការអន់ថយទាល់តែសោះម្តង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា មើលទៅលោក Tono ហាក់បីដូចជានៅអាល័យអតីតភរិយារបស់លោកនៅឡើយទេ ព្រោះគ្រប់ពាក្យសម្តីដែលលោកនិយាយតែងតែប្រាប់ឲ្យនាងមើលថែទាំខ្លួនឲ្យបានល្អរហូត ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook