CamNews

ភាពយន្ត 

ផ្ទុះសំណើចជាមួយនឹងខ្សែភាពយន្ត​ “អេធីអឹមខូច ស្នេហាអ៊ែរុឺ” ដែលទើបនឹងមកដល់រោងភាពយន្ត

ខ្សែភាពយន្ត “អេធីអឹមខូច ស្នេហាអ៊ែរុឺ”​ ឬ ATM ជាខ្សែភាពយន្តមនោសញ្ចេតនាបែបកំប្លែងថ្មីមួយដែលនឹងមកដល់គ្រប់រោងភាពយន្តមិនាថ្ងៃទី​ 14 ខែវិច្ឆិកាខាងមុខនេះ។ “អេធីអឹមខូច ស្នេហាអ៊ែរុឺ” នឹងធ្វើអោយទស្សនិកជនគ្រប់រូបផ្ទុះសំណើចទាំងពីដើមរហូតដល់ចប់ ទាំងមិនដឹងខ្លួន។

ខ្សែភាពយន្ត “អេធីអឹមខូច ស្នេហាអ៊ែរុឺ”​ ឬ ATM និយាយអំពីគូរស្នេហ៍មួយគូដែល នៅពេលដែលធនាគាររបស់ តួស្រីបានផ្លាស់ប្តូរគោលនយោបាយកន្លែងធ្វើការរបស់ខ្លួននិងហាមឃាត់មិត្តរួមការងារមិនឱ្យណាត់ជួបគ្នា តួស្រី និងតួប្រុសរបស់យើងដែលមានទំនាក់ទំនងស្នេហានឹងត្រូវដោះស្រាយថា តើរវាងអ្នកទាំងពីរគួរតែឈប់ពីការងារដែលមានប្រាក់ខែខ្ពស់នៅទីនោះ។ ពួកគេបានបង្កើតគំនិតមួយនៅពេលដែលម៉ាស៊ីនអេធីអឹមចម្ងាយ ៣០០ គីឡូម៉ែត្រនៅ Beartown បែក។ អ្នកណាដែលអាចសន្សំសំចៃការខាតបង់កាន់តែច្រើនសម្រាប់ធនាគារនឹងក្លាយជាអ្នកដែលនឹងរក្សាការងាររបស់ពួកគេ។

ចង់ដឹងថាតើបេសកម្មជួយសង្គ្រោះការងារ និងស្នេហារបស់ពួកគេទាំងពីអាចទទួលបានជោគជ័យបានដែរឬទេ?​ តើនៅទីបំផុតអ្នកណាជាអ្នកលាឈប់ពីដំណែងនៅក្នុងធនាគារ និងមានប្រាក់ខែខ្ពស់ដើម្បីស្នេហារបស់ពួកគេ? កុំភ្លេចអញ្ជើញទៅស្វែងរកចម្លើយនៅក្នុងខ្សែភាពយន្តដ៏កំប្លែងរឿង “អេធីអឹមខូច ស្នេហាអ៊ែរុឺ”​ ឬ ATM ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាថ្ងៃទី 14 ខែវិច្ឆកានេះតទៅ!

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។