CamNews

តារា 

ពោះម៉ាយរូបនេះ ទម្លាយថា មិត្តស្រីខ្លួនកំពុងមានផ្ទៃពោះ មុនរៀបការ ប៉ុន្តែអ្វីដែល...

ថៃ ៖ កាលពីថ្ងៃទី ០៧ ខែវិឆ្ឆិកា កន្លងទៅនេះ បុរសពោះម៉ាយ លោក Chakrit Yamnarm បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីការរៀបការរបស់លោក ក្នុងពេលឆាប់ៗនេះ ហើយកូនក្រមុំមិនមែនជាតារាល្បីអីទេ ហើយនាងមានឈ្មោះថា Ann ។ 

អតីតស្វាមីនាង Woonsen Virithipa Pakdeeprasong ធ្លាប់បានបង្ហើបថា ដំបូងឡើយមិត្តស្រីរបស់ខ្លួនពពោះកូនភ្លោះ ប៉ុន្តែបែរជាត្រូវរលូតបាត់ ហើយពេលនេះនាង Ann កំពុងតែពពោះកូនក្នុងផ្ទៃដែរ ប៉ុន្តែមិនមែនកូនភ្លោះទេ ។ 

តារាសម្តែងជើងចាស់ លោក Chakrit Yamnarm បានបន្ថែមទៀតថា ខ្លួនពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលមិត្តស្រីរបស់ខ្លួនប្រាប់ថា នាងកំពុងតែពពោះកូនរបស់ខ្លួន ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ gossipstar


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm