ព័ត៌មានកំសាន្ត ៖ ទំនាក់ទំនងស្នេហារបស់តារាស្រីរូបស្រស់ Rainie Yang និងបុរសសង្ហាលោក Li Ronghao ត្រូវបានគេទម្លាយថា អ្នកទាំង ២ បានទាក់ទងគ្នាអស់រយៈពេល ១ ឆ្នាំកន្លងផុតទៅហើយ ។
កាលពីថ្ងៃទី ១១ ពាក់កណ្តលអាធ្រាត តារាស្រី Rainie Yang បានបង្ហោះរូបថតនៅលើគណនី Weibo របស់នាងដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ថ្ងៃនេះមានមនុស្សម្នាក់នៅក្នុងគ្រួសាររបស់ខ្ញុំ បានប្រារព្ធពិធីខួបកំណើត ហើយសូមជូនពរថ្ងៃកំណើតឲ្យមានសុខភាពល្អ និងសម្រេចបំណងប្រាថ្នាគ្រប់យ៉ាងផងដែរ" ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asianpopnews បានឲ្យដឹងថា ទោះបីជាការបង្ហោះនោះមិនបាន Tag ឲ្យអ្នកណាម្នាក់ក៏ដោយ ប៉ុន្តែក្រុមអ្នកគាំទ្រនៅតែគិតថា ជាលោក Ronghao ដោយសារតែលោកកើតនៅថ្ងៃទី ៣១ ។
មានក្រុមអ្នកគាំទ្រមានអារម្មណ៍រំភើបយ៉ាងខ្លាំងបន្ទាប់ពីបានឃើញការបង្ហោះរបស់តារាស្រី Rainie Yang ដោយសារតែអ្នកគាំទ្រគិតថា Rainie Yang បានចាត់ទុកមិត្តប្រុសរបស់ខ្លួនគឺជាសមាជិកម្នាក់នៅក្នុងក្រុមគ្រួសាររបស់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop