ភ្នំពេញៈ គណៈកម្មាធិការរៀបចំព្រះរាជពិធីបុណ្យ ព្រះបរមសពព្រះករុណា ព្រះបាទ សម្តេច
ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានជួបប្រជុំពិភាក្សាគ្នាពីការបូជាព្រះបរមសពរបស់
អតីតព្រះមហាក្សត្រនៅថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ។
បើយោងតាមបណ្តាញទំនាក់ទំនងសង្គមដែលហៅថា ហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក ខៀវ កាញា រីទ្ធ បានឲ្យដឹងថា ការជួបជុំគ្នានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២
នៅសាលសន្និសីទចតុមុខរាជធានី ភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ជាច្រើនរូប រួម
មានលោកឧបនាយករដ្ឋមន្រ្តីក្រសួងព្រះ បរមរាជវាំង សម្តេច គង់ សំអុល លោកឧបនាយករដ្ឋមន្រ្តី
គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧបនាយក រដ្ឋមន្រ្តី យឹម ឆៃលី លោកឧប
នាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ និង លោកទេសរដ្ឋមន្រ្តី ឱម យិន ទៀង។
បើតាមប្រភពដដែល កម្មវិធីបុណ្យនឹងប្រារព្វធ្វើឡើងរយៈពេល៦យប់ និង៧ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១
ខែកុម្ភៈ ឆ្នាំ ២០១៣។
ព្រមជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹង
ធ្វើការសាងសង់ រូបសំណាកព្រះមហាវីរក្សត្រ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ដើម្បីឲ្យប្រជា
ពលរដ្ឋគោរព ចំពោះមហាវីរ ភាព ដ៏អង់អាចក្លាហ៊ានរបស់ព្រះអង្គ។
ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាឲ្យ សាលារាជធានី និងស្ថាប័នពាក់ព័ន្ធឲ្យសិក្សាពិនិត្យសួនច្បារ
ចន្លោះ ពីវិមាន ឯករាជ្យ ដល់នាគបាញ់ទឹក ដើម្បីរៀបចំធ្វើជាទីតាំងសម្រាប់តម្កល់រូបសំណាកព្រះ
មហាវីរក្សត្រ ដើម្បីទុក្ខជូន ប្រជាពលរដ្ឋ និងគណៈប្រតិភូអន្តរជាតិគោរព៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល