CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច ឃាត់ខ្លួន លោកឃួន វណ្ណា ជនពិកាជើង ទាំងពីរក្នុង បទរំលោភ ក្មេងស្រី២០នាក់

បន្ទាយមានជ័យៈ លោកឃួន វណ្ណា ភេទប្រុស អាយុជាង៥០ឆ្នាំ ពិការជើងទាំងពីរ ជាប្រធាន
មណ្ឌលអភិវឌ្ឍន៍ ជនពិកា ៣១៧ តេជោភ្នំឆ័ត្រមានទីតាំងនៅភូមិចំការគ ឃុំ/ស្រុក ស្វាយចេក
ខេត្តបន្ទាយមានជ័យ ត្រូវនគរបាល ការិយាល័យ ប្រឆាំងការជួញដូរ និងការពារអនីតិជន នៃ
ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន ពីបទរំលោភ សេពសន្ទវៈចំនួន
២០នាក់។

លោក សិទ្ធ ឡោះ ស្នងការរងផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបាន
ឲ្យដឹងថា លោក ឃួន វណ្ណា ពិតជាត្រូវ បានឃាត់ខ្លួនមែន កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣
នេះ។ លោកបានបន្តថា ការឃាត់ខ្លួនលោក ឃួន វណ្ណា យោងតាមពាក្យបណ្តឹង របស់អង្គការ NGO
និងអាណា ព្យាបាលក្មេងស្រីរងគ្រោះចំនួន២០នាក់ បានអះអាងថាលោកឃួន វណ្ណា  បានរំលោភ
កូនស្រីរបស់ពួកគាត់។

ក្រោយពីសួរនាំអស់មួយល្ងាច មកដល់ពេលនេះលោកឃួន វណ្ណា ត្រូវបាននគរបាល ឃុំខ្លួនបណ្តោះ
អាសន្ន រង់ចាំចាត់ការតាមនីតិវិធីបន្ត៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ