ព័ត៌មានកំសាន្ត ៖ ដោយសារតែជួបរឿងស៊យផ្ទួនៗពេក តារាសម្តែងថៃ នាង Aum Lukkana ក៏សម្រេចចិត្តបួសធ្វើជាដូនជី អស់រយៈពេល ១ សប្តាហ៍ ហើយពេលនេះរូបនាងក៏ត្រលប់មកស្លៀកពាក់សិចសុី និងផ្អែមល្អែមជាមួយនិងមិត្តប្រុសដូចដើម ។ ់
ដោយយោងតាមការចុះផ្សាយតាមរយៈគេហទំព័រ kapook បានឲ្យដឹងថា ស្នេហារបស់នាង Aum Lukkana និងមិត្តប្រុសត្រកូលអភិជន ហាក់បីដូចជាកាន់ផ្អែមល្អែមឡើងៗ ប៉ុន្តែហាក់មិនទាន់លេចលឺដំណឹងរៀបការណាមួយសោះ ។ ជាងនេះទៅទៀត កាលពីថ្ងៃទី ០៩ នេះ តារាថៃកំពូលសិចសុីមួយដួងនេះបានបង្ហោះរូបថតជាមួយនិងមិត្តប្រុសកំពុងតែងូតទឹកជាមួយគ្នាទៀតផង ។
ទោះបីជាមិនទាន់លេចលឺដំណឹងល្អណាមួយក៏ដោយចុះ ក្រុមអ្នកគាំទ្រក៏សង្ឃឹមយ៉ាងមុតមាំថា អ្នកទាំងពីរអាចនឹងប្រកាសឲ្យមហាជនបានឲ្យ ប្រសិនបើពួកគេរៀបការពិតមែន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook