CamNews

តារា 

ប៉ុន្មានសន្លឹករបស់ Jirayu និង​ Bow ធ្វើឲ្យហ្វេនភ្ញាក់ផ្អើល

ថៃ ៖ តារាសម្តែងប្រុសលោក Got Jirayu និងនាង Bow Benjawan បានធ្វើដំណើរកំសាន្តទៅឯខេត្តឈៀងរៃ ក្នុងថ្ងៃឆ្លងឆ្នាំរបស់ពួកគេ ។ នៅក្នុងដំណើរកំសាន្តនោះតារាសម្តែងទាំងពីរដួងក៏បានបង្ហោះរូបថតផ្អែមល្អែមជាច្រើនសន្លឹកនៅលើគណនីអុិនស្រ្តាក្រាម ។ ក្រោយពីបានឃើញបែបនេះហើយធ្វើឲ្យហ្វេនភ្ញាក់ផ្អើលជាមួយនិងរូបថតអោបថើបគ្នារបស់អ្នកទាំងពីរ ។ ទោះបីជាយ៉ាងណាក៏ដោយ ហ្វេនៗពិតជាសប្បាយចិត្តនៅពេលដែលបានឃើញអ្នកទាំងពីរស្រលាញ់គ្នាបែបនេះ និងចង់ឲ្យពួកគេរៀបការក្នុងពេលឆាប់ៗនេះ ។ 

លោក Got Jirayu និង Bow Benjawan ត្រូវបានគេសង្ស័យថា ចែកផ្លូវគ្នាបន្ទាប់ពីអ្នកទាំងពីរមិនសូវឃើញទៅណាមកណាស្អិតរមួតជាមួយគ្នាដូចសពដង ។ នៅក្នុងនោះផងដែរ តារាស្រីនាង Bow ក៏បានបង្ហើបថាមិត្តប្រុសរបស់នាងមមាញឹកខ្លាំងជាមួយនិងការងារ ដូច្នេះហើយទើបនាងចេញទៅក្រៅម្នាក់ឯងជាញឹកញាប់ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook