CamNews

ទេសចរណ៍ 

ឧទ្យាន​ជាតិ​រាម តំបន់លំហែកាយ របស់ខ្ញុំ

ឧទ្យាន​ជាតិ​រាម ត្រូវបាន​ប្រកាស​ជា​តំបន់​អភិរក្ស​នៅ​ឆ្នាំ​១៩៩៣ ដោយ​ព្រះរាជក្រិត្យ ពីព្រោះ​
តែ​តម្លៃ​ជាតិ វិទ្យាសាស្ត្រ អប់រំ និង​កម្សាន្ត​។

នៅពេលឈានជើងមកដល់ឧទ្យាន​ដែល​ស្ថិត​នៅ​ចម្ងាយប្រហែលជា​១៨​គម ខាងកើត​ខេត្ត
​ព្រះ សី​ហ​នុ​ នេះ ខ្ញុំមានអារម្មណ៍ថា ភាពតានតឹងទាំងឡាយក្នុងអារម្មណ៍របស់ខ្ញុំ បានរសាយ
បាត់ ហើយជំនួសមកវិញដោយភាពស្រស់ស្រាល សប្បាយរីករាយឥតឧបមា។

ជាលើកដំបូងបានមកកាន់ទីនេះ ខ្ញុំក៏បានចាប់ផ្ដើមស្វែងយល់ និង​ទស្សនា​សត្វនានា ដូចជា
ស្វា ផ្សោត ប្រើ​ស ជ្រូក​ព្រៃ និង​បក្សាបក្សី​ជាច្រើន​ប្រភេទ ​នៅលើ​ផ្ទៃដី​ប្រមាណ​ ២១ ០០០
​ហិកតា​ ទីនេះគឺជម្រកដ៏សុខសាន្ដបំផុតរបស់សត្វទាំងឡាយ។

ឧទ្យាន​នេះ​មាន​ព្រៃ​ភ្នំ ព្រែក មាត់សមុទ្រ កោះ និងច្រាំង​ដែល​មាន​ផ្កាថ្ម​គួរអោយចាប់អារម្មណ៍
សមតាមចំណូលចិត្តរបស់ខ្ញុំ ហើយដោយសារតែជាលើកទីមួយក្នុងដំណើរកំសាន្ដមកទីនេះ
ខ្ញុំបានព្យាយាមដើរមើលអោយបានច្រើនកន្លែង ប៉ុន្ដែយ៉ាងណា ខ្ញុំក៏នៅតែមិនអាចមើលបាន
សព្វ។

បុគ្គលិក​ទាំងឡាយនៅឧទ្យាន​ជាតិ​នេះ បានធ្វើអោយខ្ញុំកាន់តែសប្បាយចិត្ដ ដោយការបម្រើ​
សេវាកម្ម ជូន​ដំណើរ​កម្សាន្ត​ដោយ​ទូក ឬក៏​ជូន​ដោយថ្មើ​រជើង​ទៅ​កាន់​តំបន់​ដែល​គួរអោយ​ចាប់
អារម្មណ៍ផ្សេងៗ​។ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយនឹងបានទៅកាន់ ឧទ្យាន​ជាតិ​រាម ម្ដងទៀត៕

 


ដោយ ៖ សូរីយ៉ា
ប្រភព ៖ TC


Tags: Ream national Park tour cambodia national Park