CamNews

ព័ត៌មានជាតិ 

លទ្ធផលចុងក្រោយ នៃការបង្ក្រាប ក្រុមចោរ ប្លន់ប្រដាប់ អាវុធ

ភ្នំពេញ ៖ លទ្ធផលចុងក្រោយក្នុងការ បង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធ ដែលពួន សម្ងំលាក់
ខ្លួន សេព គ្រឿង ញៀន នៅតំបន់ ត្រញំងឈូក សង្កាត់ទឹកថ្លា កាលពី វេលា ទាបភ្លឺថ្ងៃទី១៩
ខែធ្នូ ឆ្នាំ២០១២ សមត្ថកិច្ចរក ឃើញជនដៃដល់ ដែលបានបាញ់ប្លន់សម្លាប់ មនុស្សម្នាក់ ក្នុង
ចំណោមបក្ខពួកដែលចាប់ ខ្លួនបានចំនួន០៩នាក់ ផ្សេងទៀត ហើយធ្វើ ការដកហូតបានអាវុធ
ខ្លីម៉ាក កា៥៤មួយ ដើម ដាវសាំម៉ូរ៉ៃមួយ និងថ្នាំញៀនចំនួន១៧កញ្ចប់។

ខ្មាន់កាំភ្លើងឈ្មោះហែម រដ្ឋា អាយុ២៥ ឆ្នាំ សារភាពថា ខ្លួនពិតជាបានបាញ់ សម្លាប់ជន រងគ្រោះ
ដើម្បីប្លន់ យកម៉ូតូសេ១២៥មែន កាលពីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០១២ នៅ
លើផ្លូវបេតុង ក្នុង ភូមិរោង ចក្រ សង្កាត់ភ្នំពេញថ្មី ។

ជនដៃដល់រូបនេះសារភាពទៀតថា មុន ធ្វើសកម្មភាព ប្លន់ រូបគេជាអ្នកឌុប ចំណែក បក្ខពួកឈ្មោះ
អន ជិះពីក្រោយជាអ្នកបាញ់ ជនរងគ្រោះចំនួន២គ្រាប់ ពីក្រោយខ្នង ហើយ យកម៉ូតូជិះចេញទៅ
ដោយ សុវត្ថិភាព។ ហើយ ពេលនោះ ឈ្មោះអន នេះ បានរត់លោតចូល ក្នុងបឹងកំបោ្លកក្រោមផ្ទះ
នៅពេលដែល សមត្ថ កិច្ចឡោមព័ទ្ធ កាលពីទាបភ្លឺថ្ងៃទី១៩ខែធ្នូ ។

លោកម៉ក់ ហុង អធិការនគបាលខណ្ឌ សែនសុខ ដែលមានវត្ដមាន ដឹកនាំសមត្ថកិច្ច បង្ក្រាបក្រុម
ចោរ ប្លន់ប្រដាប់អាវុធ និងជក់ ថ្នាំញៀននេះបានឱ្យដឹងថា ក្រោយការស៊ើប អង្កេតយ៉ាងសកម្ម
សមត្ថកិច្ចបាន កំណត់មុខ សញ្ញាបានហើយសហការបន្ថែមពីនគរបាល ព្រហ្មទណ្ឌរាជធានី ទើប
ឈានដល់ការបំបែក សំបុកដ៍ធំនេះ បានទោះជាមានមេខ្លោងក្រុម នេះ ឈ្មោះអន បានគេចខ្លួនក៍
ដោយ ប៉ុន្ដែ យើងយកបាន អ្នកជាប់ពាក់ព័ទ្ធ សង្ស័យដល់ ទៅ១០នាក់ ក្នុងនោះមានម្នាក់បានសារ
ភាព ហើយថា គេជាជនដៃ ដល់យ៉ាងប្រាកដ ។

លោកអធិការបន្ដថា សមត្ថកិច្ចកំពុង បន្ដរកបញ្ដញដែលសេសសល់របស់ក្រុមនេះទៀត ករណីនេះ
មិនត្រូវ បានបញ្ចប់ត្រឹម នេះទេ។ នេះពិតជាឈាមស្រែកស្បែក ហៅ មែនផ្ដាច់ផ្ដិលជីវិតអ្នកដ៍ទៃ
ដើម្បីចង់បាន ទ្រព្យ គេទៅសេពគ្រឿងញៀនទុកឱ្យកូនប្រពន្ធ គេកំព្រាឪពុក ទីបញ្ចប់កម្មវេរាពិតជា
មាន មែន ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានទាំងសំបុក។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី៩ ខែធ្នូ លោក
សុខ រស្មី ត្រូវក្រុមចោរប្លន់ យកម៉ូតូ និងបាញ់ចំនួន២គ្រាប់ បណ្ដាលឱ្យ ស្លាប់បាត់បង់ជីវិត នៅ
មុខផ្ទះលេខ១៦៨ ផ្លូវលេខ២៨គ្រួសារ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។

លោក សុខ រស្មី ដែលស្លាប់បាត់បង់ជីវិត ក្នុងអំពើប្លន់នេះ មានអាយុ៣២ឆ្នាំ ជាអ្នកបើក រថយន្ដ
ឱ្យក្រុមហ៊ុនឯកជនមួយ មានភរិយា ឈ្មោះយុទ្ឋ ថាវី រស់នៅភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នុង
ខណ្ឌពោធិ៍សែនជ័យ និងមាន កូន តូចៗ២នាក់ ប្រុស១ ស្រី១ ក្នុងបន្ទុក ។

ស្ដ្រីជាភរិយា បានប្រាប់សមត្ថកិច្ចទាំង ទឹកភ្នែកហូររហាម ដោយក្ដីអាលោះអាល័យ និងឈឺចាប់
ជាទី បំផុតថា ម៉ូតូរបស់ប្ដីដែល ត្រូវក្រុមចោរ ប្លន់យកទៅនោះ ម៉ាកសេ ១២៥ ស៊េរី២០១០ ពណ៌
ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-6933 ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ